ភ្នំពេញ៖ អាជ្ញាធរអាវុធគីមី នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានធ្វើផ្សាព្វផ្សាយច្បាប់ស្តីពី ការហានឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្មដល់មន្ត្រីពាក់នានាក្នុងខេត្តកោះកុង នៅសាលាខេត្តកោះកុង។
ថ្លែងចំពោះមុខសិក្ខាកាមប្រមាណជិត ២០០នាក់ លោកឧត្តមសេនីយ៍ឯក ហេង វុទ្ធី អគ្គលេខាធិការរងអាជ្ញាធរជាតិអាវុធគីមីមានប្រសាសន៍ថា ការផ្សព្វផ្សាយច្បាប់នេះក្នុងគោលបំណងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងបញ្ហានានា ស្តីពីការទប់ស្កាត់អាវុធមហាប្រល័យ ដើម្បីបានយល់ដឹង កាត់តែស៊ីជម្រៅ មានសមត្ថភាព និងជំនាញច្បាស់លាស់ក្នុងកាអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយ ប្រសិទ្ធិភាពខ្ពស់។
ជាងនេះ ក៏ដើម្បីផ្សព្វផ្សាយពីក្របខ័ណ្ឌច្បាប់ សម្រាប់ហាមឃាតអាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម ព្រោះថា អាវុធទាំងនោះបាននឹង កំពុងក្លាយជា បញ្ហាប្រឈម និងក្តីបារម្ភយ៉ាងខ្លាំង របស់មនុស្សជាតិទាំងនៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំង មូល ។
លោក បានបន្តថា ការផ្សព្វផ្សាយនេះ ក៏ដើម្បីបង្កើនសន្តិសុខ សុវត្ថិភាពសម្រាប់ការរស់នៅជូនប្រជាជនពលរដ្ឋក៏ដូចជាកាអនុវត្តណែនាំគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា។ លោកថាប្រទេសកម្ពុជាក៏ដូចជាប្រទេសនានាក្នុងតំបន់និង លើកពិភពលោក សុទ្ធតែមានបំណងដូចៗគ្នា គឺប្រឆាំងទប់ស្កាត់ការប្រើប្រាស់សារធាតុគីមីពុល អាវុធគីមី អាវុធក្លេអ៊ែរ អាវុធជីវសាស្ត្រ អាវុធវិទ្យុ សកម្ម និងបង្រាប់រាប់អំពើភេវកម្មដើម្បីរក្សាស្ថេរភាបសង្គមជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ពោល គឺចង់បាននូវសង្គមួយ តំបន់មួយប្រទេសមួយរួច ចាក់ផុតពីសង្គ្រាម និងអំពើវិនាសសកម្ម ផ្សេងៗ ដែលបង្ករឡើងដោយការប្រើប្រាស់សារធាតុគីមីពុល។
លោកឧត្តមសេនីយ៍ឯក ហេង វុទ្ធី បានបន្ថែមថា តាមរយៈទិន្នន័យ ពីប្រភេទជំងឺរបស់ក្រសួងសុខាភិបាល និងអង្គកាសុខភាពពិភលោកថ្មីៗថា សន្ទុះនៃជំងឺមិនឆ្លងបានលេចឡើងទន្ទឹមនឹងនិន្នា កា នៃការថយចុះជំងឺ ដូចជាជំងឺរបេង ជំងឺគ្រុនចាញ់ …។
ទាក់ទិននឹងក្របខ័ណ្ឌច្បាប់អន្តរជាតិ លោកថារាជរដ្ឋាភិបាលបានចុះហត្ថលេខាលើ អនុសញ្ញាហាមឃាត់អាវុធគីមី និងបានផ្តល់សច្ចាប័នលើអនុសញ្ញា អន្តរជាតិរួម មាន៖អនុសញ្ញាប្រឆាំងអាវុធបរមាណូ អនុសញ្ញាប្រឆាំងការផលិតនិងការប្រើ ប្រាស់អាវុធធុនស្រាល អនុញ្ញាប្រឆាំងអំពើភាវកម្ម អនុសញ្ញាអាវុធជីវសាស្ត្រ និងអនុសញ្ញាជាច្រើនទៀត។
ក្នុងពិធីផ្សព្វផ្សាយនោះដែរ លោកអគ្គលេខាធិការរងអាជ្ញាធរជាតិងអាវុធគីមី បានបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា ពិធីផ្សព្វផ្សាយច្បាប់នេះនិងនាំមកនូវការចែក រំលែកចំណេះដឹង បទពិសោធន៍ល្អៗ រវាងគ្នានឹងគ្នាដើម្បីរួមគ្នាសហការផ្សាព្វផ្សា យដល់មូលដ្ឋានបងប្អូន កូនចៅ ក្រុមហ៊ុនអាជីវករ រោងចក្រ សហគ្រាស ដែលស្ថិតក្នុងមូលដ្ឋាន មានការប្រុងប្រយ័ត្ន និងការពាខ្លួនដើម្បីបញ្ជៀស ឲ្យបាននូវ រាល់បញ្ហាដែលអាចកើតមានឡើង ពីផលប៉ះពាល់ពីអាវុធទាំងនេះពិសេស ពីសារធាតុ គីមីផ្សេងៗ»៕