តូចចិត្ត​ប្រពន្ធ​ស្តីបន្ទោស​លួច​ទៅ​ចងក​សម្លាប់​ខ្លួន

ចែករំលែក៖

​ភ្នំពេញ៖​ បុរស​ម្នាក់​តូចចិត្ត​នឹង​ប្រពន្ធ​ស្ដីបន្ទោស​ខ្លាំង​ពេក​មានគំនិត​ខ្លី​លួច​ទៅ​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខណៈ​ដែល​ប្រពន្ធ​ចេញ​ទៅ​ក្រៅ​ផ្ទះ​បាត់​។

sew-159

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ផ្ទះ​លើ​ទឹក​ ភូមិ​ឃ​ សង្កាត់​ច្រាំង​ចំរេះ​២​ ខណ្ឌឫស្សីកែវ​។​

​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្ឡ​គាល់​ឈ្មោះ​ ផល​ កា​រឹម​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​មុខ​របស់​នៅផ្ទះ​ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​តាម​ប្រភព​ព​ត៌​មាន​ពី​ប្រពន្ធ​របស់​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទំនាស់​ពាក្យ​សម្ដី​ជាមួយ​ខ្លួន​(​ប្រពន្ធ​)​ពី​រឿង​ការ​រកស៊ី​និង​ជីវភាព​រស់នៅ​ដោយពេល​នោះ​គាត់​ស្តីបន្ទោស​តិចតួច​ថា​មិន​ចេះ​រកស៊ី​ដូច​ប្តី​គេ​ទេ​ គិតតែ​ពី​ដើរ​លេង​អត់​ប្រយោជន៍​។​ និយាយ​រួច​គាត់​ក៏​ដើរទៅ​ផ្ទះ​បងប្អូន​ឯ​ក្រៅ​បាត់​ទៅ​ ។​ ក្រោយមក​ ដោយសារ​ប្តី​គាត់​មាន​ជំងឺសរសៃប្រសាទ​ប្រចាំ​កាយ​ផង​និង​ទំនងជា​តូចចិត្ត​នឹង​គាត់​ស្តីបន្ទោស​ផង​ក៏​លួច​ធ្វើ​អត្ត​ឃា​ដ​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុងផ្ទះ​តែ​ម្តង​ទៅ​។​

​ស្រី្ត​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ទៀត​ថា​គាត់​មិន​នឹក​ស្មានថា​ប្តី​របស់​គាត់​មានគំនិត​ខ្លី​យ៉ាង​ដូច្នេះ​ទេ​លុះ​ពេល​វិល​ត្រឡប់​មក​វិញ​ស្រាប់តែ​ឃើញ​ប្តី​បស់​គាត់​បាន​ចងក​ស្លាប់​ចោល​គាត់​និង​កូន​យ៉ាងនេះ​ធ្វើ​ឲ្យ​គាត់​ហួសចិត្ត​និង​សោកស្តាយ​ណាស់​។​

​បន្ទាប់​មក​ទើប​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើ​កោសល្យវិច័យ​និង​បាន​សន្និដ្ឋាន​ថា​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ប្រាកដ​មែន​ទើប​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

sewsew (2)

...

ដោយ៖ អរុណរះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print