លោក​សុខ​ សម្បត្តិ​ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​យក​អំណោយ​ចែក​ជូន​កងកម្លាំង​នគរបាល​អធិការដ្ឋាន​ខណ្ឌ​

ចែករំលែក៖

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​ទី​17​ខែ​ វិច្ឆិកា​ ឆ្នាំ​ 2015​ លោក​សុខ​ សម្បត្តិ​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​ បាន​ដឹកនាំ​មន្ត្រី​របស់​សាលា​ខណ្ឌ​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​កង​ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ ជាង​100​នាក់​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​5​ ក្នុងភូមិ​ គ្រួ​ស​ សង្កាត់​ សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​។​

33 (4)

​បន្ទាប់​មក​លោក​ ឈិ​ន​ គឹ​ម​ថុ​យ​ អធិការ​ខណ្ឌ​ព្រែក​ព្នៅ​ បាន​ឡើង​អាន​របាយការណ៍​បូក​សរុប​អំពី​លទ្ធផល​ការងារ​ដែល​បាន​អនុវត្តន់៍​នា​ពេល​កន្លង​មក​រួម​មាន​ សភាពការណ៍​បទល្មើស​ កិច្ច​ប្រតិបត្តិការ​ និង​សភាពការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​កើត​មាន​ឡើង​នា​ពេល​កន្លង​មក​។​

​ក្នុង​ឱកាស​នោះ​ផង​ដែរ​បន្ទាប់​ពី​បាន​ស្តាប់​របាយការណ៍​ដែល​បាន​អាន​ជូន​ដោយ​លោក​ ឈិ​ន​ គឹ​ម​ថុ​យ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​រួច​មក​ លោក​សុខ​ សម្បត្តិ​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​ ក៏​បាន​មាន​មតិ​សំណេះសំណាល​ជាមួយ​កងកម្លាំង​ទាំងអស់​អោយ​ខិតខំ​ពង្រឹង​សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​ទប់ស្កាត់​អោយ​បាន​នូវ​រាល់​បទល្មើស​ផ្សេងៗ​ដែល​កើត​មាននៅ​ក្នុង​មូលដ្ឋាន​ជាយថាហេតុ​ លោក​សុខ​ សម្បត្តិ​ បន្ត​ថា​ថ្វី​ត្បិត​តែ​អំណោយ​ទាំងនេះ​មាន​តិចតួច​ក៏​ពិតមែន​ តែ​អាច​ជួយ​សម្រួល​ដល់​កងកម្លាំង​យើង​បាន​មួយ​រយៈពេល​ខ្លី​ផង​ដែរ​។​ លោក​បន្ត​ថា​ ទោះជា​មានការ​ខ្វះខាត​កងកម្លាំង​ខ្លះ​ក៏​ពិតមែន​ តែ​កងកម្លាំង​ទាំងអស់​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត​បំរើ​ការ​ជូន​អង្គភាព​ដោយ​មិន​គិតការ​នឿយហត់​។​

​អំណោយ​ដែល​យក​ទៅ​ចែក​ជូន​ដល់​កងកម្លាំង​រួម​មានៈ​ អង្ករ​ចំនួន​10​បាវ​ ម៊ី​ម៉ា​ម៉ា​ចំនួន​10​កេះ​ ទឹកត្រី​ ទឹកស៊ីអ៊ីវ​ ចំនួន​ 10​យួរ​ ទឹក​សុទ្ធ​ចំនួន​10​កេះ​ ប្រេងម៉ាស៊ូត​ ចំនួន​200​លី​ត្រ​ រួម​ទាំង​ថវិកា​ចំនួន​ មួយ​លាន​រៀល​ផង​ដែរ​ដើម្បី​ជួយ​សម្រួល​ដល់​កងកម្លាំង​សំរាប់​រដូវ​អ៊ុំ​ទូក​ខាង​មុខ​នេះ​ផង​ដែរ​ ៕​

33 (2)33 (5)33 (1)33 (6)33 (7)33 (3)33

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print