រដ្ឋាភិបាលចេញសេចក្តីណែនាំ ស្តីពីការផ្អាកលក់ដូរ និងពិសាគ្រឿងស្រវឹង នៅ ថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខរដ្ឋាភិបាល​កម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ២០១៨ បានចេញ​សេចក្ដី​ណែនាំ​មិន​ឲ្យ​មាន​ការ​លក់ដូរ និង​ពិសា​គ្រឿងស្រវឹង​ នៅ​មុនមួយ​នៃថ្ងៃ​បោះ​ឆ្នោត និង​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដើម្បី​ឲ្យ​បរិយាកាស​នយោបាយ​ល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​អំពើ​ហិង្សា ។

សេចក្ដី​ណែនាំ​របស់​រាជរដ្ឋាភិបាល​ ចុះ​ថ្ងៃ​ទី​៦ ខែ​កក្កដា សង្កេត​ឃើញ​ថា ការ​ពិសា​គ្រឿង​ស្រវឹង ភាគ​ច្រើន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​សង្គម ការ​ប្រព្រឹត្ត​​បទល្មើស​នានា ឬ​ករណី​ខ្លះ​អាច​បណ្ដាល​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ​ថែម​ទៀត​ផង ដើម្បី​ឲ្យ​បរិយាកាស​នយោបាយ​ល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​អំពើ​ហិង្សា ។

សេចក្ដី​ណែនាំ​រដ្ឋាភិបាល​ដដែល​បានឲ្យ​ក្រសួង​ស្ថាប័ន កងកម្លាំង​ប្រដាប់​អាវុធ​​​គ្រប់​ប្រភេទ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត អាជីវករ និង​ពលរដ្ឋ ដោយ​ត្រូវ​ផ្អាក​ការ​លក់​ដូរ និង​ពិសា​គ្រឿង​ស្រវឹង​ នៅ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print