ពលរដ្ឋ​ព្រួយបារម្ភ​​ពី​​បញ្ហា​អសន្តិសុខ​សង្គម​ និង​ការ​​រីក​រាលដាល​​នៃ​បទ​ល្មើស​គ្រឿងញៀន និងល្បែងស៊ីសងកំពុងកើតពេញបន្ទុកនៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ ​ពលរដ្នតែងតែ​លើក​ឡើង​ថា ​​ល្បែងស៊ីសង​ អំពើ​ចោរកម្ម ​ និង​បទល្មើស​ជួញដូរ​ ចែកចាយ ​ និង​​ប្រើ​ប្រាស់​គ្រឿងញៀន​ក្នុង​ខេត្តសៀមរាប ​​កំពុងតែ​កើតឡើង​យ៉ាង​រីករាលដាល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បញ្ហា​សន្តិសុខ​សង្គម​ ខុសពីមុនឆ្ងាយណាស់ ។

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ចង់ជម្រុញសុំឲ្យ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប ​យកចិត្តទុកដាក់​ពង្រឹង​ស​និ្ត​សុខ​សង្គម​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះផង​ ។

ជាក់ស្ដែង​កាលពី​ថ្ងៃទី​០៩ ​ខែកក្កដា​ ឆ្នាំ​២០១៨ សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប ​បាន​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង​នៅក្នុង​ភូមិ​តាភុល​ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ​ហើយ​ឃាត់ខ្លួន​មនុស្ស​២​នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ ។ ​នឹង​ថ្ងៃ​បន្ទាប់​​​ទី​១០ ​ខែកក្កដា ​ឆ្នាំ​២០១៨ សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប ​បាន​ចាត់វិធានការ​ឃាត់ខ្លួន​ក្រុម​ចោរឆក់​ចំនួន​១០​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​លួច​ឆក់​ក្នុង​ខេត្តសៀមរាប ​យ៉ាង​ពេញបន្ទុក​នា​ពេល​កន្លងមក​ ។ ការ​បង្ក្រាប​របស់​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ គឺជា​ភស្ដុតាង​បង្ហាញថា ​បច្ចុប្បន្ន​អំពើ​ចោរកម្ម​ក្នុង​ខេត្តសៀមរាប ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​អសន្តិសុខ​សង្គម​ ។

ការ​បង្ក្រាប​របស់​សមត្ថ​កិច្ច​ ​មិនបាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប ​មានការ​ជឿជាក់​នោះ​ទេ​ព្រោះ​បច្ចុប្បន្ន​ល្បែងស៊ីសង​ច្រើន​ប្រភេទ ​ក៏ដូចជា​បទល្មើស​គ្រឿងញៀន​កំពុង​រាលដាល​ពេញ​ក្រុង​សៀមរាប ​ហើយ​សមត្ថកិច្ច​បង្ក្រាប​បានតែ​បទល្មើស​តូចតាច​ប៉ុណ្ណោះ​ ។ ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ ​ និង​ល្បែង​បញ្ជល់​ មាន់​បៀ​រអាប៉ោង​ជាដើម​នៅតែ​កើតឡើង​យ៉ាង​រាលដាល ​ហើយ​ការ​បង្ក្រាប​របស់​សមត្ថ​កិច្ច​ភាគច្រើន​គ្រាន់តែ​ធ្វើឡើង​ដើម្បី​ឲ្យ​ល្អមើល​បំភាន់ភ្នែកមហាជនតែប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប និង​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នៃ​ខេត្តសៀមរាប ​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ​ក៏ដូចជា​ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ​​អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យ​ឡើងវិញ​អំពី​ភាព​អសកម្ម​មួយចំនួនរបស់​ដឹកនាំ​ខេត្តសៀមរាប​ ដែល​មាន​លោក​ ឃឹម ប៊ុន​សុង អភិ​បាលខេត្ត​សៀមរាប ​​ និង​លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប ជា​បន្ទាន់​ផងដែរ​​ ។ ប្រសិនបើ​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្តសៀមរាប យកចិត្តទុកដាក់​អនុវត្តន៍​តាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះ គឺ​អំពើចោរកម្ម​លួច​ឆក់​ប្លន់ ល្បែងស៊ីសង និង​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​មិនកើត​ឡើង​យ៉ាង​រាលដាល​ដូច​សព្វ​ថ្ងៃនេះ​ទេ​​៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print