ភ្នំពេញ ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ បានចេញសេចក្ដីណែនាំមិនឲ្យមានការលក់ដូរ និងពិសាគ្រឿងស្រវឹង នៅមុនមួយនៃថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដើម្បីឲ្យបរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ។
សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៦ ខែកក្កដា សង្កេតឃើញថា ការពិសាគ្រឿងស្រវឹង ភាគច្រើនបង្កឲ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬករណីខ្លះអាចបណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈថែមទៀតផង ដើម្បីឲ្យបរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ។
សេចក្ដីណែនាំរដ្ឋាភិបាលដដែលបានឲ្យក្រសួងស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិ សហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាជីវករ និងពលរដ្ឋ ដោយត្រូវផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង នៅមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ៕