Microsoft​ ផ្តល់​ការ​គ្រប់គ្រង​ប្រព័ន្ធ​IT​ បង្កើន​ផលិតភាព​ការងារ​ដល់​ក្រុមហ៊ុន​នៅ​កម្ពុជា

ចែករំលែក៖

​ភ្នំពេញ​៖​ Microsoft​ដែល​ជា​ក្រុមហ៊ុន​ផលិតកម្ម​វិធី​កុំព្យូទ័រ​ ឈានមុខ​គេ​សម្រាប់​ពិភព​ឧបករណ៍​ចល័ត​ និង​ ទិន្នន័យ​ Cloud​ ហើយ​បេសកកម្ម​របស់​ក្រុមហ៊ុន​គឺ​ជួយ​ឲ្យ​មនុស្ស​គ្រប់​រូប​ និង​គ្រប់​ស្ថាប័ន​នៅ​លើ​ពិភពលោក​ឲ្យ​សម្រេច​ការងារ​បាន​កាន់តែ​ច្រើន​ ។​ ក្រុមហ៊ុន​នេះ​បាន​បាន​នឹង​កំពុង​បន្ត​ផ្តល់​ការ​គ្រប់គ្រង​ប្រព័ន្ធ​IT​បង្កើន​ផលិតភាព​ការងារ​ដល់​ក្រុមហ៊ុន​នៅ​កម្ពុជា​ ។

1121

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៧​ វិច្ឆិកា​ ២០១៥​ក្រុមហ៊ុន​ នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ដៃគូ​ដើម្បី​ទទួល​បាន​នូវ​ការ​សន្សំ​សំចៃ​ការ​ចំណាយ​ និង​ទទួល​បាន​មក​វិញ​នូវ​ការងារ​ដែល​មាន​ប្រសិទ្ធភាព​ជាង​មុន​ ជួយ​បង្កើន​ផលិតភាព​ការងារ​ ប្រព័ន្ធ​កម្មវិធី​ទាន់​សម័យកាល​ ទប់ស្កាត់​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សន្តិសុខ​ព័ត៌មានវិទ្យា​ ព្រមទាំង​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ជា​រួម​ ។​

​លោក​ Bharat​ Mirchandani​ នាយក​ផ្នែក​លក់​ ប្រចាំ​ទីផ្សារ​ថ្មី​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ក្រុមហ៊ុន​ Microsoft​ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ បាន​ថ្លែង​ថា​៖“​យើង​ជឿ​ថា​ ការ​ជំរុញ​កម្លាំង​ការងារ​ដោយ​ប្រើ​បច្ចេកវិទ្យា​អាច​ជា​កម្លាំង​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើន​ផលិតភាព​ការងារ​ទាំងមូល​ អាច​សម្រេច​កិច្ចការ​បាន​ច្រើន​ជាង​មុន​ និង​អាច​បង្កើត​និយាម​ការ​ថ្មី​ ក្នុង​ការ​អនុវត្ត​ការងារ​ថែម​ទៀត​ផង​ ។​ លោក​ថា​វិស័យ​ធនាគារ​នៅ​កម្ពុជា​កំពុង​តែ​រីក​លូតលាស់​ ដោយ​កំពុង​ផ្ដល់​ឱកាស​ការងារ​យ៉ាងច្រើន​ ហើយ​យើងខ្ញុំ​ប្តេជ្ញា​ពង្រីក​វត្តមាន​របស់​ក្រុមហ៊ុន​ និង​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​”​ ។​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ Acleda​ Bank​ បាន​ងាក​ទៅ​រក​ការ​ប្រើប្រាស់​កម្មវិធី​ Microsoft​ Office​ ដែល​ខ្លួន​បាន​ហៅ​ថា​ ឧបករណ៍​បេសកកម្ម​សំខាន់​ សម្រាប់​ឲ្យ​បុគ្គលិក​ប្រើប្រាស់​ ដើម្បី​បង្កើន​ផលិតភាព​ការងារ​ ។​ ការ​សម្រួល​កម្មវិធី​ជា​ភាសា​ក្នុងស្រុក​ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ការ​ប្រើប្រាស់​ ហើយ​កម្មវិធី​ Microsoft​ Office​ ក្នុង​នាម​ជា​ផលិតផល​ចំណាស់​មួយ​ គឺជា​ដំណោះស្រាយ​ដ៏​ល្អ​ ។​ ទោះជា​និយោជិត​ក្នុងស្រុក​មាន​សមត្ថភាព​ប្រើប្រាស់​យ៉ាងណា​ក៏​ដោយ​ ដោយ​ផ្អែក​លើ​សន្ទុះ​នៃ​ការ​លូតលាស់​របស់​ធនាគារ​ ដែល​ត្រូវ​បន្ទាន់​សម័យ​អាជ្ញាប័ណ្ណ​គ្រប់ពេល​ គឺ​ត្រូវ​ចំណាយ​ខ្ពស់​ ។​ រវាង​អាជ្ញាប័ណ្ណ​ឥត​ដែន​កំណត់​ និង​ការ​ជាវ​អា​ជ្​
​ញា​ប័ណ្ណ​ទៅ​តាម​ដំណាក់កាល​ ធនាគារ​បាន​សម្រេច​ជ្រើសរើស​យក​ការ​ជាវ​អាជ្ញាប័ណ្ណ​សហគ្រាស​ ដែល​មាន​សក្តានុពល​ផ្ដល់​នូវ​គុណ​តម្លៃ​កាន់តែ​ច្រើន​ក្នុង​រយៈពេល​វែង​ ។​

​ការ​ជាវ​អាជ្ញាប័ណ្ណ​សហគ្រាស​ នឹង​អនុញ្ញាត​ឲ្យ​និយោជិត​ជាង​ ១១០០០​ នាក់​របស់​ធនាគារ​អាច​ប្រើប្រាស់​កម្មវិធី​ដែល​ស៊ីសង្វាក់​ អាច​ព​ន្លឿ​ន​ដល់​ការ​ផ្ទេរ​ព័ត៌មាន​ និង​ឯកសារ​នៅ​ក្នុង​ធនាគារ​ទាំងមូល​ ។​ ការ​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​IT​ ងាយៗ​ ជាមួយនឹង​គម្រោង​ចំណាយ​ដែល​អាច​ព្យាករណ៍​បាន​ លើ​ការ​បន្ទាន់​សម័យ​អាជ្ញាប័ណ្ណ​ គឺ​អាច​ផ្ដល់​លទ្ធភាព​ដល់​ធនាគារ​ អាច​វិនិយោគ​ធនធាន​ជា​ច្រើន​ផ្សេង​ទៀត​ ទៅ​លើ​សកម្មភាព​សំខាន់ៗ​ក្នុង​ការ​បង្កើត​ប្រាក់​ចំណូល​ ។​

​លោក​ Mach​ Terry​ អនុប្រធាន​ជាន់ខ្ពស់​ និង​ជា​ប្រធាន​ផ្នែក​ IT​ នៃ​ Acleda​ Bank​ បាន​ថ្លែង​ថា​៖​ “​ភាព​អាច​ព្យាករណ៍​បាន​នៃ​ការ​ចំណាយ​លើ​ការ​ជាវ​អាជ្ញាប័ណ្ណ​បែប​កិច្ចព្រមព្រៀង​សហគ្រាស​ប្រចាំឆ្នាំ​ គឺ​ប្រសើរ​ជាង​ការ​ទូទាត់​ជា​មុន​ ដូច្នេះ​ ជួយ​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​អាច​យក​ប្រាក់​ទៅ​ប្រើប្រាស់​លើ​សកម្មភាព​បង្កើត​ប្រាក់​ចំណូល​ ជា​ជាង​ការ​ចំណាយ​លើ​ថ្លៃ​អាជ្ញាប័ណ្ណ​ម្ដងៗ​ដ៏​ច្រើន​ ៕​

dd2sqw

...

ដោយ៖ វ​ឌ្ឍ​នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print