ភ្នំពេញ៖ Microsoftដែលជាក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រ ឈានមុខគេសម្រាប់ពិភពឧបករណ៍ចល័ត និង ទិន្នន័យ Cloud ហើយបេសកកម្មរបស់ក្រុមហ៊ុនគឺជួយឲ្យមនុស្សគ្រប់រូប និងគ្រប់ស្ថាប័ននៅលើពិភពលោកឲ្យសម្រេចការងារបានកាន់តែច្រើន ។ ក្រុមហ៊ុននេះបានបាននឹងកំពុងបន្តផ្តល់ការគ្រប់គ្រងប្រព័ន្ធITបង្កើនផលិតភាពការងារដល់ក្រុមហ៊ុននៅកម្ពុជា ។
ជាក់ស្តែងកាលពីថ្ងៃទី១៧ វិច្ឆិកា ២០១៥ក្រុមហ៊ុន នេះបានចុះកិច្ចព្រមព្រៀងជាមួយនឹងដៃគូដើម្បីទទួលបាននូវការសន្សំសំចៃការចំណាយ និងទទួលបានមកវិញនូវការងារដែលមានប្រសិទ្ធភាពជាងមុន ជួយបង្កើនផលិតភាពការងារ ប្រព័ន្ធកម្មវិធីទាន់សម័យកាល ទប់ស្កាត់ភាពងាយរងគ្រោះផ្នែកសន្តិសុខព័ត៌មានវិទ្យា ព្រមទាំងបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់ជារួម ។
លោក Bharat Mirchandani នាយកផ្នែកលក់ ប្រចាំទីផ្សារថ្មី ក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Microsoft ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា៖“យើងជឿថា ការជំរុញកម្លាំងការងារដោយប្រើបច្ចេកវិទ្យាអាចជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនផលិតភាពការងារទាំងមូល អាចសម្រេចកិច្ចការបានច្រើនជាងមុន និងអាចបង្កើតនិយាមការថ្មី ក្នុងការអនុវត្តការងារថែមទៀតផង ។ លោកថាវិស័យធនាគារនៅកម្ពុជាកំពុងតែរីកលូតលាស់ ដោយកំពុងផ្ដល់ឱកាសការងារយ៉ាងច្រើន ហើយយើងខ្ញុំប្តេជ្ញាពង្រីកវត្តមានរបស់ក្រុមហ៊ុន និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស” ។ដើម្បីដោះស្រាយបញ្ហានេះ Acleda Bank បានងាកទៅរកការប្រើប្រាស់កម្មវិធី Microsoft Office ដែលខ្លួនបានហៅថា ឧបករណ៍បេសកកម្មសំខាន់ សម្រាប់ឲ្យបុគ្គលិកប្រើប្រាស់ ដើម្បីបង្កើនផលិតភាពការងារ ។ ការសម្រួលកម្មវិធីជាភាសាក្នុងស្រុក គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ការប្រើប្រាស់ ហើយកម្មវិធី Microsoft Office ក្នុងនាមជាផលិតផលចំណាស់មួយ គឺជាដំណោះស្រាយដ៏ល្អ ។ ទោះជានិយោជិតក្នុងស្រុកមានសមត្ថភាពប្រើប្រាស់យ៉ាងណាក៏ដោយ ដោយផ្អែកលើសន្ទុះនៃការលូតលាស់របស់ធនាគារ ដែលត្រូវបន្ទាន់សម័យអាជ្ញាប័ណ្ណគ្រប់ពេល គឺត្រូវចំណាយខ្ពស់ ។ រវាងអាជ្ញាប័ណ្ណឥតដែនកំណត់ និងការជាវអាជ្
ញាប័ណ្ណទៅតាមដំណាក់កាល ធនាគារបានសម្រេចជ្រើសរើសយកការជាវអាជ្ញាប័ណ្ណសហគ្រាស ដែលមានសក្តានុពលផ្ដល់នូវគុណតម្លៃកាន់តែច្រើនក្នុងរយៈពេលវែង ។
ការជាវអាជ្ញាប័ណ្ណសហគ្រាស នឹងអនុញ្ញាតឲ្យនិយោជិតជាង ១១០០០ នាក់របស់ធនាគារអាចប្រើប្រាស់កម្មវិធីដែលស៊ីសង្វាក់ អាចពន្លឿនដល់ការផ្ទេរព័ត៌មាន និងឯកសារនៅក្នុងធនាគារទាំងមូល ។ ការគ្រប់គ្រងដោយប្រព័ន្ធIT ងាយៗ ជាមួយនឹងគម្រោងចំណាយដែលអាចព្យាករណ៍បាន លើការបន្ទាន់សម័យអាជ្ញាប័ណ្ណ គឺអាចផ្ដល់លទ្ធភាពដល់ធនាគារ អាចវិនិយោគធនធានជាច្រើនផ្សេងទៀត ទៅលើសកម្មភាពសំខាន់ៗក្នុងការបង្កើតប្រាក់ចំណូល ។
លោក Mach Terry អនុប្រធានជាន់ខ្ពស់ និងជាប្រធានផ្នែក IT នៃ Acleda Bank បានថ្លែងថា៖ “ភាពអាចព្យាករណ៍បាននៃការចំណាយលើការជាវអាជ្ញាប័ណ្ណបែបកិច្ចព្រមព្រៀងសហគ្រាសប្រចាំឆ្នាំ គឺប្រសើរជាងការទូទាត់ជាមុន ដូច្នេះ ជួយផ្ដល់លទ្ធភាពឲ្យយើងអាចយកប្រាក់ទៅប្រើប្រាស់លើសកម្មភាពបង្កើតប្រាក់ចំណូល ជាជាងការចំណាយលើថ្លៃអាជ្ញាប័ណ្ណម្ដងៗដ៏ច្រើន ៕
ដោយ៖ វឌ្ឍនា