ភ្នំពេញ ៖ តំណាងរដ្ឋាភិបាល នៃសាធារណរដ្ឋទួគី មាន បំណងចងសម្ព័ន្ធមេត្រីភាព និងពង្រឹងមិត្តភាពជាមួយរាជធានី ភ្នំពេញ និងទីក្រុងអង់ការ៉ា ក្នុងបំណងជំរុញអោយវិស័យទេសចរណ៍ និងការវិនិយោគទុនអោយមានការកើន ឡើងរវាងប្រទេសទាំងពីរ កម្ពុជា-ទួគី ។
ក្នុងជំនួបពិភាក្សាការងារ នៃបំណងចងសម្ព័ន្ធភាពរវាងទីក្រុ ងនៃប្រទេសកម្ពុជា និងប្រទេសទួគី នៅល្ងាចថ្ងៃព្រហស្បតិ៏១៥ រោច ខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃ ទី១២ ខែកក្ដដា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងថា “យោងទៅតាមការទំនាក់ទំនងការទូ តរវាងប្រទេសទាំងពីរ ជាច្រើនឆ្នាំកន្លងទៅនោះ ថ្ងៃនេះ ឯកអគ្គរដ្ឋទូតទូរគីប្រចាំកម្ពុ ជា តំណាងអោយរដ្ឋាភិបាលរបស់ខ្លួន មានបំណងចងសម្ព័ន្ធភាពមេត្រីភា ពរវាងទីក្រុងភ្នំពេញ និងទីក្រុងអង់ការ៉ា”។ ឯកឧត្តមលើកឡើងថា បើទីក្រុងទាំងពីរ បានចងសម្ព័ន្ធភាពជាមួយគ្នា នោះវិស័យទេសចរណ៍ និងការវិនិយោគផ្នែកសេដ្ឋកិច្ចនឹ ងមានការរីកចំរើនថែមមួយកម្រិតទៀ ត។
លោក ឃួង ស្រេង បានថ្លែងថា៖ រាជធានីភ្នំពេញបច្ចុប្បន្ន គឺមានការរីកចំរើនខ្ពស់ ដោយភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហ៍កម្ម និងទេសចរណ៍ ដ៏សំខាន់មួយនៃព្រះរាជាណាចក្រកម្ ពុជា ហើយកំណើនសេដ្ឋកិច្ចកម្ពុជា គឺមានការកើនឡើងក្នុងរង្វង់ជាង៧% ក្នុង១ឆ្នាំ ដូច្នេះហើយ មានទីក្រុងនៃប្រទេសមួយចំនួន បានចង់សម្ព័ន្ធមេត្រីភាពជាក្រុ ងភ្នំពេញ ដូចជាទីក្រុងប៉ារីស ប្រទេសបារាំងជាដើម។
លោកស្រី Ayda Unlu ឯកឧត្តមរដ្ឋទូតទួរគីប្រចាំកម្ពុ ជា មានសប្រសាសន៍ថា “ទីក្រុងភ្នំពេញពិតជាមានការរី កចំរើនលឿនមែនទែន ហើយទីក្រុងភ្នំពេញ គឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធបា នល្អ ហើយទីក្រុងភ្នំពេញ ក៏ធ្លាប់បានជាប់សំណាត់ថ្នាក់ជា ទីក្រុងស្អាតក្នុងតំបន់អាស៊ី ផងដែរ”។
លោកជំទាវបញ្ជាក់ថា គម្រោងចងសម្ព័ន្ធមេត្រីភាពរវា ងទីក្រុងនៃប្រទេសទាំងពីរនេះ ដើម្បី ជម្រុញឲ្យកាន់តែខ្លាំងថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្ រទេសទាំងពីរ។ គឺជាភាពជោគជ័យមួយទៀត ខាងវិស័យការទូត។
សូមបញ្ជាក់ថា៖ រដ្ឋាភិបាលទួរគីសម្រេចបើកស្ថា នទូតរបស់ខ្លួននៅកម្ពុជា កាលពីចុងឆ្នាំ២០១៣។ ការបើកស្ថានទូតក្នុងប្រទេសកម្ពុ ជា បានបង្ហាញពីទំនាក់ទំនងដ៏ល្អមួយ រវាងប្រទេសទួរគី និងប្រទេសកម្ពុជា ហើយក៏នឹងនាំមក នូវផល ប្រយោជន៍ទាំងសងខាងនោះដែរ ។ ការដាក់ទូតនៅក្នុងប្រទេសកម្ពុជា ក៏ជាការសម្ដែងឲ្យឃើញ ពីការគាំទ្រនូវរបបនយោបាយក្នុងប្ រទេសកម្ពុ ជាពិសេសរបបដឹកនាំដែលបានយករដ្ ឋធម្មនុញ្ញជាគោល ៕ ដោយ៖ សំរិត