សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនធ្លាក់ចូលក្នុងវិបត្តិជាលើកទី ២ ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេបានឡើងកាន់អំណាចរយៈពេលជិត ៣ ឆ្នាំកន្លងមក។ នេះជាការបរាជ័យមួយចំពោះការខិតខំប្រឹងប្រែងរបស់លោក ដើម្បីចាប់ផ្ដើមដោះស្រាយកំណើនសេដ្ឋកិច្ច ដែលខ្សោយ ។
លោកអាបេបានប្រឹងទប់កេរ្តិ៍ឈ្មោះរបស់លោកចំពោះសកម្មភាព និងគោលនយោបាយមួយ នៃការចំណាយសារពើពន្ធការធ្វើឲ្យធូរស្រាលគោលនយោបាយរូបិយវត្ថុដ៏បង្ខំមួយ និងការកែទម្រង់រចនាសម្ព័ន្ធដែលឲ្យឈ្មោះថា Abenomics សំដៅធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចធំបំផុតទី៣របស់ពិភពលោកនេះ។ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដែលធ្លាប់ជាសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីត្រូវបានចិនជាគូប្រឆាំងធ្វើបានល្អជាង នៅពេលជប៉ុនបានតស៊ូជាមួយទស្សនវិស័យប្រជាសាស្ដ្រដ៏ប្រឹងប្រែងខ្លាំងមួយនោះ ដែលត្រូវបានគេរំពឹងថា នឹងបានឃើញប្រជាជនរបស់ប្រទេសនេះធ្លាក់រាប់លាននាក់ នៅក្នុងបណ្ដាទសវត្សរ៍ក្រោយៗនេះ។
ប៉ុន្ដែជប៉ុនបានអួតអំពីក្រុមហ៊ុនធំៗ បំផុតរបស់ពិភពលោក រួមទាំងក្រុមហ៊ុនរថយន្ដ និងធនាគារទាំងឡាយនោះផងព្រមទាំងបច្ចេកវិទ្យាក្នុងស្រុករបស់ខ្លួនថាវិស័យទាំងអស់នេះដើរតួដ៏សំខាន់មួយនៅក្នុងការផ្ដល់ថាមពល ដល់ឧស្សាហកម្មពិភពលោក រួមទាំងរថយន្ដគ្រឿងអេឡិចត្រូនិក និងម៉ាស៊ីនមានគុណភាពខ្ពស់នោះផងដែរ ៕
ប្រែសម្រួល៖ ម៉ែវ សាធី