ខេត្ដព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរ មួយបានកើតឡើងរវាងរថយន្ដឡិចស៊ីស ៤៧០របស់មន្ដ្រីយោធានៅមូលដ្ឋាន រាមបុករថយន្ដកាមរីបណ្ដាលឱ្យអ្នក បើកបរនិងអ្នករួមដំណើរ៧នាក់រងរបួស ធ្ងន់ស្រាល ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងលើផ្លូវជាតិលេខ៤ ចំណុច ស្ពានជីងជ្រង ចន្លោះគីឡូម៉ែត្រលេខ ១៨៦-១៨៧ ភូមិ-ឃុំអណ្ដូងថ្ម ស្រុកព្រៃ នប់ ខេត្ដព្រះសីហនុ ។
នគរបាលស្រុកព្រៃនប់បានដឹងថា រថយន្ដបង្កម៉ាលឡិចស៊ីស៤៧០ ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2C-8883 បើកបរដោយមន្ដ្រីយោធានៅមូលដ្ឋាន រាមឈ្មោះ ហួត សុភី ។ ចំណែករថយន្ដ កាមរី ពណ៌ស ពាក់ស្លាកលេខច.៨០៨៧ ភព.២ អ្នកបើកបររងរបួសធ្ងន់ឈ្មោះ គឹម តុង ភេទប្រុស អាយុ៣០ឆ្នាំ មានទី លំនៅភូមិវាលមាស ឃុំវាលរេញ ស្រុក ព្រៃនប់ ខេត្ដព្រះសីហនុ ។
នគរបាលបញ្ជាក់ថា អ្នករួមដំណើរ ក្នុងរថយន្ដកាមរីដែលរងរបួស៦នាក់ ទី១-ឈ្មោះ សូ ឌឿន ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរកសិករ រងរបួសធ្ងន់, ទី២- ឈ្មោះ ហួត ហ៊ាង ភេទស្រី អាយុ៥៧ឆ្នាំ ត្រូវជាប្រពន្ធឈ្មោះ សូ ឌឿន រងរបួស ធ្ងន់, ទី៣-ឈ្មោះ ឌឿន ស្រីម៉ៅ ភេទស្រី អាយុ២៧ឆ្នាំ រងរបួសធ្ងន់, ទី៤-ឈ្មោះ ឌឿន ស្រីមុំ ភេទស្រី អាយុ២៥ឆ្នាំ រង របួសធ្ងន់, ទី៥-ឈ្មោះ រី ស្រីនាថ ភេទ ស្រី អាយុ៣ឆ្នាំ រងរបួសធ្ងន់ ទាំង៥នាក់ រស់នៅភូមិព្រៃនប់១ ឃុំ-ស្រុកព្រៃនប់ និងទី៦-ឈ្មោះ យិន សូនី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរគ្រូពេទ្យ មានទីលំ នៅភូមិ-ឃុំទួលទទឹង ស្រុកព្រៃនប់ រង របួសធ្ងន់។ បច្ចុប្បន្នជនរងគ្រោះត្រូវបាន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រីឯរថ យន្ដទាំង២គ្រឿងយកមករក្សាទុកនៅ កន្លែងសមត្ថកិច្ច ។
តាមសាក្សីបានអះអាងថា មុនកើត ហេតុរថយន្ដឡិចស៊ីសធ្វើដំណើរពីកើត មកលិច(ពីភ្នំពេញទៅខេត្ដព្រះសីហនុ) ពេលមកដល់ចំណុចកើតហេតុបានបុក រថយន្ដកាមរីក្នុងទិសដៅបញ្ចាសគ្នា បណ្ដាលឱ្យអ្នកនៅក្នុងរថយន្ដកាមរីទាំង អ្នកបើកនិងអ្នករួមដំណើររងរបួសតែម្ដង ៕
ដោយ៖ ឆ្លាមសមុទ្រ