ជប៉ុន​ប្រឈម​នឹង​ប​ត្តិ​សេដ្ឋកិច្ច​សារ​ជា​ថ្មី​

ចែករំលែក៖

​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ជា​លើក​ទី​ ២​ ចាប់តាំងពី​លោកនាយក​រដ្ឋមន្ត្រី​ ស៊ី​ន​ហ្សូ​ អា​បេ​បាន​ឡើង​កាន់​អំណាច​រយៈពេល​ជិត​ ៣​ ឆ្នាំ​កន្លង​មក​។​ នេះ​ជា​ការ​បរាជ័យ​មួយ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ ដើម្បី​ចាប់ផ្ដើម​ដោះស្រាយ​កំណើនសេដ្ឋកិច្ច​ ដែល​ខ្សោយ​ ។​

japan-econm

​លោក​អា​បេ​បាន​ប្រឹង​ទប់​កេរ្តិ៍ឈ្មោះ​របស់​លោក​ចំពោះ​សកម្មភាព​ និង​គោលនយោបាយ​មួយ​ នៃ​ការ​ចំណាយ​សារពើពន្ធ​ការ​ធ្វើ​ឲ្យ​ធូរស្រាល​គោលនយោបាយ​រូបិយ​វត្ថុ​ដ៏​បង្ខំ​មួយ​ និង​ការ​កែទម្រង់​រចនាសម្ព័ន្ធ​ដែល​ឲ្យ​ឈ្មោះ​ថា​ Abenomics​ សំដៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៣​របស់​ពិភពលោក​នេះ​។​ សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ ដែល​ធ្លាប់​ជា​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អាស៊ី​ត្រូវ​បាន​ចិន​ជា​គូប្រឆាំង​ធ្វើ​បាន​ល្អ​ជាង​ នៅ​ពេល​ជប៉ុន​បាន​តស៊ូ​ជាមួយ​ទស្សនវិស័យ​ប្រជាសាស្ដ្រ​ដ៏​ប្រឹងប្រែង​ខ្លាំង​មួយ​នោះ​ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បានឃើញ​ប្រជាជន​របស់​ប្រទេស​នេះ​ធ្លាក់​រាប់​លាន​នាក់​ នៅ​ក្នុង​បណ្ដា​ទសវត្សរ៍​ក្រោយៗ​នេះ​។​

​ប៉ុន្ដែ​ជប៉ុន​បាន​អួត​អំពី​ក្រុមហ៊ុន​ធំៗ​ បំផុត​របស់​ពិភពលោក​ រួម​ទាំង​ក្រុមហ៊ុន​រថយន្ដ​ និង​ធនាគារ​ទាំងឡាយ​នោះ​ផង​ព្រមទាំង​បច្ចេកវិទ្យា​ក្នុងស្រុក​របស់​ខ្លួន​ថា​វិស័យ​ទាំង​អស់នេះ​ដើរតួ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ផ្ដល់​ថាមពល​ ដល់​ឧស្សាហកម្ម​ពិភពលោក​ រួម​ទាំង​រថយន្ដ​គ្រឿង​អេ​ឡិច​ត្រូ​និក​ និង​ម៉ាស៊ីន​មានគុណ​ភាព​ខ្ពស់​នោះ​ផង​ដែរ​ ៕​

indexhyerfg

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print