ក្រុម​តន្ត្រី​ជើង​ទឹក​អា​មេ​រិ​ក​បង្កើន​ភាព​រីករាយ​ដល់​កុមារ​នៅ​អង្គការ​ម្លប់​តា​ប៉ា​ង​ ខេត្ត​ព្រះ​សីហ​នុ​

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ​៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​កន្លង​មកនេះ​ ក្រុម​តន្ត្រី​ជើង​ទឹក​សហរដ្ឋអាមេរិក​បាន​បង្កើន​ភាព​រីករាយ​ដល់​កុមារ​តាម​រយៈ​ការ​ច្រៀង​ចម្រៀង​និង​លេង​កម្សាន្ត​នៅ​ក្នុង​អង្គការ​ម្លប់​តា​ប៉ា​ង​ស្ថិត​នៅ​ភូមិ​ទី​៨​ សង្កាត់​ទី​៨​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ។​

IMG_2680

ក្នុង​ឱកាស​នោះ​ដែរ​លោក​ ចូ​ អា​ខូ​ស្តា​ ខម​សូវែ​ន​ធែ​(JOSE​ ACOSTASEVENTHFLT)​ប្រធាន​ក្រុម​តន្ត្រី​របស់​កងទ័ពជើងទឹក​អា​មេ​រិ​កបាន​មាន​ប្រសាសន៍​ ក្រុម​របស់​លោក​ដែល​មក​សម្តែង​ជូន​កុមារ​បាន​ស្តាប់​ចម្រៀង​និង​លេង​កម្សាន្ត​សរុប​ទាំងអស់​មាន​៧​នាក់​ ។​

លោក​បាន​បន្ត​ថា​ ការ​មក​សម្តែង​នេះ​គឺ​ដើម្បី​បង្កើន​ភាព​រីករាយ​ដល់​កុមារ​ទាំង​អស់នេះ​ដែល​ពួក​គេ​ខ្វះ​ភាព​កក់ក្តៅ​និង​ភាព​រីករាយ​។​ក្រៅពី​នេះ​ក៏​ដូច​ជា​ផ្តល់​ឪ​កាស​ដល់​កុមារ​ទាំង​អស់នោះ​បាន​លេង​កម្សាន្ត​ជាមួយ​កងទ័ពជើងទឹក​អា​មេ​រិ​ក​ដូច​ជា​ការ​លេង​កីឡា​ បាល់បោះ​ បាល់ទាត់​ជាដើម​។​បន្ថែម​ពីលើ​នេះ​គឺ​អាច​ឲ្យ​កុមារ​ទាំង​អស់នេះ​បានឃើញ​នូវ​ការ​ស្លៀកពាក់​ឯកសណ្ឋាន​របស់​កងទ័ពជើងទឹក​អា​មេ​រិ​ក​ទោះបីជា​គេ​គ្មាន​ឪ​កាស​ឡើង​នាវាចម្បាំង​ក៏​ដោយ​នោះ ​។​

​លោក​បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ថា​ ក្រុម​របស់​ពួក​យើង​បាន​មក​កាន់​ប្រទេស​កម្ពុជា​ជា​ច្រើន​លើក​មក​ហើយ​គឺ​តែងតែមាន​ភាព​រីករាយ​ជាមួយ​កុមារ​ទាំង​អស់នោះ​ផង​ដែរ​ ។​

​លោក​ អ៊ី​វ​ សៅ​រិ​ន​ នាយក​អង្គការ​ម្លប់​តា​ប៉ា​ង​ បាន​មាន​ប្រសាសន៍​ថា​ ការ​មក​សម្តែង​របស់​កងទ័ពជើងទឹក​នេះ​គឺជា​ការ​លើកទឹកចិត្ត​ឲ្យ​កុមារ​មាន​ភាព​ក្លាហាន​ បង្កើន​នូវ​ភាព​ស្និត​ស្នាល​ដល់​ពួក​គេ​រវាង​កុមារ​និង​កុមារ​ រវាង​កុមារ​និង​មនុស្ស​ធំ​ក៏​ដូច​ជា​រវាង​កុមារ​និង​កងទ័ពជើងទឹក​អា​មេ​រិ​ក​ផង​ដែរ​។​ក្រៅពី​ការ​សម្តែង​សិ​ល្បះ​ជូន​កុមារ​ទស្សនា​កងទ័ព​អា​មេ​រិ​ក​ក៏​មាន​ផ្តល់​ជូន​នូវ​សម្ភារៈ​ប្រើប្រាស់​ សម្ភារៈ​កីឡា​និង​សម្ភារៈ​សិក្សា​មាន​ដូច​ជា​សៀវភៅ​ប៊ិ​ច​ជូន​ដល់​កុមារ​ផង​ដែរ ​។​

​ លោក​បាន​បន្ត​ថា​ អង្គការ​របស់​លោក​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៣​ដោយ​ផ្តល់​ការ​អប់រំ​សិក្សា​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​.​ផ្តល់​សេវា​សុខភាព​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ និង​សេវា​ជា​ច្រើន​ទៀត​។​គោលបំណង​របស់​អង្គការ​ផ្តល់​សេវាកម្ម​ដល់​ពួក​គាត់​ដើម្បី​ជួយ​ពួក​គាត់​ឲ្យ​គេច​ផុត​ពី​ជីវិត​តាម​ចិញ្ចើមថ្នល់​រួច​បញ្ជូន​ពួ​គគាត់​ទៅ​ក្នុង​គ្រួសារ​របស់​ពួក​គាត់​វិញ​។​អង្គការ​របស់​យើង​មិនមែន​ជា​មណ្ឌល​ក្មេង​កំព្រា​នោះ​ទេ​ ។​

​ លោក​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​អង្គការ​របស់​យើង​ផ្តល់​សេវាកម្ម​ដល់​កុមារ​ប្រមាណ​ជា​៤.៥០០​នាក់​នៅ​ក្រុងព្រះសីហនុ​ហើយ​ពួ​គ​គេ​ភាគច្រើន​ជា​កុមារ​តាម​ចិញ្ចើមថ្នល់​។​ អង្គការ​អាច​ដំណើរការ​បាន​មក​ដល់​សព្វ​ថ្ងៃនេះ​តាម​រយៈ​ការ​ស្នើ​សុំ​មូលនិធិ​មក​ពី​ក្រៅប្រទេស​មាន​ដូច​ជា​ប្រទេស​អូស្ត្រាលី​.​ ហុងកុង​.​ សហរដ្ឋអាមេរិក​និង​អង់គ្លេស​ជា​ពិសេស​នោះ​បាន​មក​ពី​អង្គការ​យូ​នី​សេ​ហ្វ​ ៕​

IMG_2679IMG_2678IMG_2677IMG_2676

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print