យកខ្សែកប្រពន្ធទៅលេងល្បែងចាញ់អស់ប្រពន្ធខឹងរត់ចោល បេមកវិញមិនឃើញប្រពន្ធ ចាក់សោបន្ទប់បង្ខាំងកូនចុងនៅខាងក្នុង

ចែករំលែក៖

​​ភ្នំពេញ៖ ​ដោយងុបងុលនិងល្បែកបុរសម្នាក់បាន​លួចខ្សែ​កប្រពន្ធយក​ទៅ​លក់លេងល្បែងចាញ់អស់ធ្វើអោយប្រពន្ធខឹងហើយបានរត់ចោលបាត់ ខណៈប្តីមកវិញមិនឃើញ ​ខឹងប្រពន្ធរត់ចោលទៅ​ចាក់​សោ​បន្ទប់​ជួល​របស់កូន​ស្រីបង្ខាំងពីខាងក្រៅ​​​បង្កឲ្យ​​​មា​ន​ការភ្ញាក់ផ្អើល​ ដល់ប្រជាពលរដ្ឋដែលនៅក្បែរ កា​លពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ​នៅផ្ទះជួលភូមិត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ​

IMG_8905

​ប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា ម្តាយរបស់នាងជាស្ត្រីមេម៉ាយកូនស្រី២នាក់ ប្រមាណជាពីរបីឆ្នាំកន្លងមកនេះម្តាយរបស់នាងមានប្តីម្នាក់ទៀតដែល​មា​ន​អាយុជាង៣០ឆ្នាំ ការងារមិនពិតប្រាកដ តែនាងមិនបានស្នាក់នៅជាមួយទេ គឺពួកនាង២នាក់បានជួលបន្ទប់ ស្នាក់នៅតែ២នាក់ ហើយម្តាយរបស់​នាងនៅ​ជាមួយប្តី​ក្រោ​យរបស់គាត់ ។ ៣ថ្ងៃកន្លងមក​នេះម្តាយរបស់នាងខឹងប្តីក្រោយយកខ្សែករបស់គាត់យកទៅលក់លេងល្បែងអស់ មិន​ហ៊ានរករឿងឈ្លោះជាមួយប្តីទេ ខ្លាចប្តីទៅរ​ករឿងកូន ក៏បានចាកចេញទៅបាត់ដោយមិន ប្រាប់ប្តីទេ ធ្វើឲ្យប្តីដើររកប្រពន្ធមិនឃើញ នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឪពុកចុងបានទៅសួរ​កូ​ន​ស្រីទាំង២នាក់ដែលមានសង្សារម្នាក់ទៅលេងក្នុងបន្ទប់ នោះទៅសួររកប្រពន្ធរបស់គាត់ កូនស្រីប្រាប់ថាអត់ដឹង ឪពុកខឹងបានគំរាមថាទុកពេលឲ្យកូនមួយម៉ោង​រក​ម្តាយមកជួបគាត់ បើរកម្តាយមិនឃើញទេគាត់នឹងយកសាំងមកដុតបន្ទប់ជួលនេះសម្លាប់ចោលហើយ រួចហើយក៏ចាក់សោពីខាងក្រៅបន្ទប់ដើរចេញទៅបាត់ ។

​បន្ទាប់មក​ ជនរងគ្រោះ​បាន​ប្តឹង​សមត្ថកិច្ចមកអន្តរាគមន៍ ខណៈសមត្ថកិច្ច​មក​ដល់​ឪពុកចុងរបស់នាងមិននៅបន្ទប់ជួលគាត់ទេ ដោយគេចចេញទៅក្រៅ​បា​ត់​ ដោយចាក់សោបន្ទាប់នាងខាងក្រៅ​  ត្រូវបានម្ចាស់ផ្ទះយកម៉ូទ័រមកកាត់សោចោល ។ ក្រោយពេលកើតហេតុ នារី២នាក់បងប្អូន​ក៏មិនទាន់បាន​ដាក់ពាក្យប​ណ្តឹងទេ ។

ជនរង​គ្រោះ​​​ដែលត្រូវឱពុងចុងចាក់សោបង្ខាំងនៅខាងក្រៅឈ្មោះ​សឿន​ធារី ​ភេទស្រី អា​យុ​​​១៧ឆ្នាំ​​មុខ​របរ​កម្មការិនី​រោងចក្រ​ស្នាក់នៅ​ភូមិ​បន្ទប់ជួលជាន់ទី៣ បន្ទប់លេខ១៤ ​ភូមិត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ  មានស្រុក​កំ​ណើតនៅ​ស្រុ​ក​ត្រាំងកក់ខេត្តតាកែវរស់នៅជាមួយប្អូន ស្រី​ឈ្មោះ សឿនធីតា អាយុ16ឆ្នាំ ធ្វើការជាមួយគ្នា និងមានម្តាយឈ្មោះ ​សេន​មុំ អាយុ៤៥ឆ្នាំ​មុខរបរ​មិ​ន​​ពិតប្រាក​ដស្នាក់នៅផ្ទះជួលក្បែរគ្នានោះ នៅល្វែងផ្សេងគ្នា ជាន់ទី២ បន្ទប់លេខ១១ ៕

IMG_8906

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print