ជនជាតិចិន២ក្រុម បើកឆាកប្រយុទ្ធគ្នាក្នុងកាស៊ីណូ “វិមានខ្សាច់ស” កណ្ដាលក្រុងព្រះសីហនុ ឃាត់ខ្លួនបាន៥នាក់

ចែករំលែក៖

ខេត្តព្រះសីហនុៈ ជនជាតិចិនមួយក្រុម ខ្លះជិះ ឡាន ខ្លះជិះម៉ូតូកង់បីបាននាំគ្នាចូលទៅអុក ឡុក និងបង្កហិង្សាវាយទៅលើជនជាតិចិនដូចគ្នា នៅក្នុងកាស៊ីណូ “វិមានខ្សាច់ស” ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ កាលពីម៉ោងជាង១២ពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ សមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់់។
សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាដោយចេតនានេះ កើតឡើងរវាងជនជាតិចិន និងជនជាតិចិន នៅម៉ោងកើតហេតុខាងលើ ដោយមានជនជាតិចិនមួយក្រុម ខ្លះជិះរថយន្ត និងខ្លះទៀត ជិះម៉ូតូកង់បីបាននាំគ្នាចូលទៅអុក ឡុក និងវាយជនជាតិចិនដូចគ្នា នៅក្នុងកាស៊ីណូ “វិមានខ្សាច់ស” ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនបានជនជាតិចិន ចំនួន៥នាក់ ក្នុងនោះមានម្នាក់ រងរបួសមធ្យម ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ រីឯបក្ខពួករបស់គេផ្សេងទៀត បានរត់គេចខ្លួនអស់។
បច្ចុប្បន្ន ជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងជំនាញ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ ដើម្បីចាត់ការតាមនីតិវិធី៕ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print