អភិបាលខណ្ឌដង្កោ រឹតតែបន្តស្ថាបនាផ្លូវបេតុងជាច្រើនខ្សែជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកថ្ងៃសុក្រ ០១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការ ខណ្ឌ សង្កាត់ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង០២ខ្សែ ប្រវែង ៤០០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតក្នុងភូមិភា និងភូមិអង្គ សង្កាត់ប្រទះឡាង។
ឯកឧត្តមអភិបាល បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក បញ្ហា និងតម្រូវការនានារបស់បងប្អូននៅមូលដ្ឋាន។ ឯកឧត្តមក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្រោមដំបូលសន្តិភាព។
បងប្អូនប្រជាពលរដ្ឋ បានធ្វើការថ្លែងអំណរគុណដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលតែងគិតគូរដល់ការលំបាករបស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិបន្តបន្ទាប់ទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់ភាពរីកចម្រើនសម្បូរសប្បាយ តទៅមុខទៀត។
ផ្លូវទាំង០២ខ្សែ ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៨ ដោយខ្សែទី១ ស្ថិតក្នុងភូមិភា ប្រវែង ២៨០ម៉ែត្រ ទទឹង០៥ម៉ែត្រ និងខ្សែទី២ ស្ថិតក្នុងភូមិអង្គ ប្រវែង ១២០ម៉ែត្រ ទទឹង០៥ម៉ែត្រ ដែលផ្លូវទាំង០២ខ្សែនេះ និងជួយសម្រួលដល់ការធ្វើដំណើរប្រកបរបរទទួលទាន របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបង្កើនផាសុខភាពក្នុងការរស់នៅផងដែរ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print