ខេត្តបន្ទាយមានជ័យៈ តូបលក់អីវ៉ាន់មួយ ខ្នងក្នុងផ្សារហ៊ុយឡេងបានរងការឆាបឆេះអស់ទាំងស្រុងខណៈដែលម្ចាស់តូបចៀនពងត្រីអោយកូនញាំបាយដាក់ចង្ក្រានក្បែរដបសាំង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោងប្រមាណ១៩និង៣៥នាទីយប់ថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៨ ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើតាមអ្នកឃើញហេតុការណ៍បាននិយាយថាមុនដំបូង គេបានឃើញអណ្តាតភ្លើងបានឆាប ឆេះឡើង ហើយបានឃើញបុរសជាម្ចាស់តូបបានរត់ចេញពីកន្លែងកើតហេតុរួចស្រែកឆោ ឡោអោយអ្នកជិតខាងជួយពន្លត់ភ្លើងដែលមានម្ចាស់ឈ្មោះយ៉ែ ម វិចិត្រ ហៅ ជាតិ អាយុ ៤៨ឆ្នាំជាជនរងគ្រោះ។ក្នុងហេតុការណ៍នោះម្ចាស់តូបនិយាយថារូបគាត់បានយកបង្រ្កាន ហ្គាសចៀនពងត្រីអោយកូនញាំបាយដោយដាក់នៅចម្ងាយមួយម៉ែត្រតូបសាំងដែលលោកតាំងលក់។ខណៈដែលកំពុងតែចៀននោះស្រាប់តែអណ្តាតភ្លើងបានឆាបទៅដបសាំងឆេះឡើងតែម្តង។
រាល់ទំនិញក្នុងតូបរួមទាំងលុយត្រូវភ្លើងឆេះគ្មានសល់លើកលែងតែលុយនៅសល់ខ្លះ។លុយប្រមាណជា៥លានត្រូវក្លាយជាចំណីព្រះអគ្គី។
សូមបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍ឆាប ឆេះនោះ លោកអភិបាលក្រុងសិរីសោភ័ណ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការរង លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងនិងលោកអធិការនគរបាលក្រុងបានចុះមកដឹកនាំបញ្ជាផ្ទាល់ក្នុងការបាញ់ពន្លត់ដោយប្រើប្រាស់រថយន្តទឹកអស់ចំនួន២គ្រឿង ៕ វិច្ឆិកា
...