សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ១២នាក់ជាបន្តបន្ទាប់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ មនុស្ស១២នាក់ដែលជាប់ពាក់ព័ន្ធនិងករណីប្រើប្រាស់គ្រឿងញៀនត្រូវសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់។

យោងតាមរបាយការរបស់សមត្ថកិច្ចបានអោយយដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង​២២និង០០នាទីនៅចំណុចផ្លូវ១០១៥ភូមិឧញ្ញ៉ាវ៉ាង សង្កាត់ភ្នំពេញថ្មី នគរបាលបានឃាត់ខ្លួនជនសង្ស័យ​៣នាក់ករណីប្រើប្រាស់គ្រឿងញៀន។លុះដល់ថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង០០និង​៣០នាទីយប់នៅចំណុចផ្លូវលេខ១៩៨៤ នគរបាលបុស្តិ៍ភ្នំពេញថ្មីបានឃាត់ជនសង្ស័យ២នាក់ដកហូតថ្នាំញៀន១កញ្ចប់តូចនិងម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគីស្មាស់ពាក់ស្លាកលេខព្រៃវែង1BJ.8742 ខណះសមត្ថកិច្ចធ្វើការល្បាតក្នុងមូលដ្ឋាន។

របាយការដដែលបានអោយដឹងទៀតថា រហូតមកដល់ម៉ោង០០និង៣០នាទីនៅចំណុចភូមិស្លែងរលើងនគរ​បាលប៉ុស្តិ៍អូរបែកក្អមបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើប្រាស់គ្រឿងញៀន។លុះមកដល់វេលាម៉ោង២​និង​​៣០​នាទីថ្ងៃ. ខែ.ឆ្នាំ ដដែល នគរបាលបានឃាត់ខ្លួនជនសង្ស័យ៦នាក់បន្ថែមទៀតនៅភូមិស្លែងរលើងផ្លូវ២០០៤សង្កាត់អូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខករណីប្រើប្រាស់គ្រឿងញៀនដូចគ្នាសរុបមាន១២នាក់។

បច្ចុប្បន្នជនសង្ស័យទាំង១២នាក់រួមនិងវត្ថុតាងកំពង់ឃាត់ខ្លួនសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print