ឌុច សុភា ចេញថតរឿងថ្មីមួយទៀតក្រោយវិលរកការសម្តែងជាថ្មី

ចែករំលែក៖

ភ្នំពេញ៖  អស់រយៈពេលជាង៤ឆ្នាំដែលតារា​សម្តែង​ឌុច សុភាបានបាត់មុខពីការងារសិល្បៈ។ នាង ស្រាប់​តែលេចមុខ​មាត់​ជាថ្មី​ក្នុងភាព​យន្តភាគ​ថ្មីដ៏គួរឲ្យចាប់ះអារម្មណ៍មួយ​របស់ផលិតកម្ម​ហង្សមាស​ ហើយពេលនេះនាងក៏កំពុងតែត្រៀមចេញថតភាពយន្តថ្មីមួយទៀតផងដែរ។

អតីតតារាសម្តែងជួរមុខ ឌុច សុភា លេខមុខ​ក្នុង រឿងភាគថ្មី”ផ្កាថ្ម” ដែល​ធ្វើឲ្យ​អ្នក​គាំទ្រ​នាង​ភ្ញាក់​ផ្អើលខ្លាំងព្រោះតែឈុតឆាកសម្តែងជាតួកូនភ្លោះសម្តែងពីររសជាតិ ទាំងកម្សត់និងកាចឆ្នាសឆ្នើម ដែលធ្វើឲ្យអ្នកទស្សនាពេញចិត្តខ្លាំងនិងសរសើរពីទេពកោសល្យសម្តែងដ៏ល្អរបស់នាងទោះខកខានសម្តែងអស់ជាច្រើនឆ្នាំក្តី។ ការសម្តែងនេះក៏បានធ្វើឲ្យគេនឹកឃើញដល់ភាពលេចធ្លោររបស់នាងខ្លាំងកាលពី១០ឆ្នាំមុន ហើយនៅតែអាចធ្វើឲ្យការចាប់អារម្មណ៍មកលើនាងជាថ្មីទោះនាងមានវ័យច្រើនបន្តិចក៏ដោយ។ ប្រភពពីសិល្បករជិតដិតនឹងតារាស្រីរូបនេះបញ្ជាក់ថាដោយមើលឃើញពីភាពជោគជ័យនេះ ផលិតករផលិតកម្មដដែលបានផ្តល់ឱកាសឲ្យតារាស្រីរូបនេះគ្រងតំណែងជាតួឯកស្រីជាថ្មីក្នុងភាពយន្តភាពយន្តភាគថ្មីមួយដែលផលិតករកំពុងដុតដៃដុតជើងផលិតយ៉ាងសម្រិតសម្រាំងមិនឲ្យចាញ់ភាពយន្តមុននោះទេ។ ប្រភពបន្តថាក្រៅពីទទួលបានឱកាសថ្មីនាងក៏ទទួលបានតម្លៃខ្លួននៃការថតមិនតិចនោះទេពោលគឺអាចខ្លាំងជាងគ្រាដែលនាងនៅក្រមុំថែមទៀតផង។

ការវិលមកកាន់ការងារសិល្បៈជាថ្មីរបស់តារាស្រីរូបនេះគឺស្របពេលដេលជីវិតសិល្បៈ និងរឿងរ៉ាវឯកជនជាច្រើនរបស់នាងបានស្ងប់ស្ងាត់ខ្លាំង និងធ្វើឲ្យទស្សនិកជនគិតថាតារាស្រីកូនមួយរូបនេះចាកចេញពីសិល្បៈលែងនឹកនាំបាត់ទៅហើយ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print