មូលហេតុចាស់រកមិនទាន់ឃើញឧ្យប្រាកដ​ ថែមថ្មីមួយករណីទៀត​! ! មនុស្ស២នាក់ស្លាប់ និងជាង៣០​ នាក់កំពុងសង្គ្រោះ​ សង្ស័យ​ពុលស្រាស

ចែករំលែក៖

ខេត្ត​ក្រចេះ​ ៖​ នៅមន្ទីរពេទ្យបង្អែកស្រុកស្នួលនា​ក្បាលព្រលប់ថ្ងៃទី១៣​កក្កដា​ គេសង្កេតឃើញមានប្រជាពលរដ្ឋប្រមាណជាង៣០នាក់​ ត្រូវ​ បានក្រុមគ្រួសារដឹក​នាំមកសង្គ្រោះអាយុជីវិត​ ក្នុង​នោះ២នាក់បានស្លាប់​ ដែលអាការ:ដំបូងផ្តើមថប់ដង្ហើម ស្រវាំងភ្នែក ស្ងួតបំពង់ក ក្អួតរាគ និងហេវហត់អស់កម្លាំងខ្លាំង សង្ស័យ​ថា​បានពុល​ ស្រាសក្រោយពេលហូបកំដរក្នុងពិធីបុណ្យសពអ្នកភូមិ​។

ករណីនេះកើតឡើងនៅវេលាល្ងាចថ្ងៃទី១៣ ខែកក្កដា​​​ ឆ្នាំ២០១៨ នៅក្នុងពិអីបុណ្យសពអ្នកភូមិមួយ នៅភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

មកដល់ពេលនេះនៅមិនទាន់មានមន្ត្រីជំនាញអាចបញ្ជាក់ឲ្យដឹងអំពីអការៈ អ្នកជំងឺទាំង៣០នាក់នេះឡើយ ។

សូមរំឭកថា នៅក្នុងខេត្តក្រចេះនេះដែរ កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្រែ​នន និង​ភូមិ​អាល​ច ក្នុង​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយ​ប្រជាពលរដ្ឋមាន​រោគសញ្ញា​ ឈឺ​ពោះ ក្អួតចង្អោរ ឈឺ​ក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និង​ថប់ដង្ហើម​ ហើយឈានដល់​ព្រឹក​ថ្ងៃទី​០៧ ខែឧសភា​ បាន​បណ្តាលឲ្យមនុស្ស​ចំនួន១៣​​នាក់បានស្លាប និង​មនុស្ស​ជាង២០០​នាក់​ផ្សេងទៀត ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ និង​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ​ ដែលក្នុងករណីនេះ ត្រូវមន្ត្រីសុខាភិបាលចាត់ទុកថា ដោយសារពុលស្រា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print