​រថយន្ត​កូ​រូ​ឡា​បើក​បុក​ម៉ូតូ​គុប​ជ្រុង​បណ្តាល​ឲ្យ​យុវជន​ម្នាក់​រង​របួសធ្ងន់​ ហើយ​រថយន្ត​ព្យាយាម​បើក​រត់​ត្រូវ​អ្នក​រត់​ម៉ូតូឌុប​ដេញ​ស្ទាក់​ចាប់​ជាប់​

ចែករំលែក៖

ភ្នំពេញ​៖​ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ខ​ណះ​រួប​គេ​កំពុង​ជិះ​ម៉ូតូ​ហើយ​ត្រូវ​រថយន្ត​កូ​រូ​លា​បើក​បុក​ពេញទំហឹង ។

sew (1)

​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នៅ​ចំណុច​មុខ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូត​ទៅ​ដល់​ក្នុង​បូ​រី​ញ៉ូ​ថោ​ន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ន​គ្នា​ដេញចាប់​បាន​ភ្លាមៗ​តែ​ម្តង​។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ គុប​ជ្រុង​ព​ណ៍​ទឹក​ប៉ិច​ ពាក់​ស្លាក់​លេខ​ភ្នំពេញ​1AB5312​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខ​ណះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ា​កកូ​រូ​លា​ ព​ណ៍​ខ្មៅ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2E​ 7976​ ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​ក្នុង​ល្បឿន​លឿន​ហើយ​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​បណ្ត​ល​អោយ​ម្ចាស់​ម៉ូតូ​រង​របួសធ្ងន់​។​

​សាក្សី​ដដែល​បាន​បន្ត​ថា​ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​រួច​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូត​ទៅ​ដល់​ក្នុង​បូ​រី​ញ៉ូ​ថោ​ន​ក៏​ត្រូវ​ប្រជាពលរដ្ឋ​និង​អ្នក​រត់​ម៉ូតូឌុប​ដេញ​ឃាត់​ជាប់​តែ​ម្តង​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​សមត្ត​កិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រង​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕

sew (3)IMG_8901 IMG_8898 IMG_8900sew (2)

...

ដោយ៖ សុខា​សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print