ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណះរួបគេកំពុងជិះម៉ូតូហើយត្រូវរថយន្តកូរូលាបើកបុកពេញទំហឹង ។
កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៥នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយរថយន្តបង្កបានព្យាយាមបើករត់រហូតទៅដល់ក្នុងបូរីញ៉ូថោនត្រូវបានប្រជាពលរដ្ឋនគ្នាដេញចាប់បានភ្លាមៗតែម្តង។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដា គុបជ្រុងពណ៍ទឹកប៉ិច ពាក់ស្លាក់លេខភ្នំពេញ1AB5312 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកូរូលា ពណ៍ខ្មៅពាក់ស្លាក់លេខភ្នំពេញ2E 7976 ធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿនហើយបានរេចង្កូតទៅបុកម៉ូតូចំពីមុខពេញទំហឹងបណ្តលអោយម្ចាស់ម៉ូតូរងរបួសធ្ងន់។
សាក្សីដដែលបានបន្តថា បន្ទាប់ពីបង្កគ្រោះថ្នាក់រួចរថយន្តបង្កបានព្យាយាមបើករត់រហូតទៅដល់ក្នុងបូរីញ៉ូថោនក៏ត្រូវប្រជាពលរដ្ឋនិងអ្នករត់ម៉ូតូឌុបដេញឃាត់ជាប់តែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្តកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ សុខាសែនជ័យ