រថយន្ដ​ដឹក​សាំង​ក្រុមហ៊ុន​តេ​លា​បើក​បុក​អ្នក​ជិះ​ម៉ូតូ​១​គ្រឿង​ស្លាប់​ម្នាក់​នៅ​ស្រុក​កំពង់​សិលា​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ តាម​ផ្លូវជាតិ​ត្រូវ​រថយន្ដ​ដឹក​សាំង​របស់​ ក្រុមហ៊ុន​តេ​លា​បុក​និង​កិន​បណ្ដាល​ឱ្យ​ ស្លាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៧​ ខែ​វិ​ច្ចិ​កា​ ឆ្នាំ​ ២០១៥​ នៅ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូ​ ម៉ែត្រ​១២៥-១២៦​ ស្ថិត​ក្នុងភូមិ​ក្រាំង​ អាត់​ ឃុំ​កំពង់​សិលា​ ស្រុក​កំពង់​សិលា​ ខេត្ដ​ព្រះ​សីហ​នុ ​។​

FB_IMG_1447815516177

​មន្ដ្រី​នគរបាល​ស្រុក​កំពង់​សិលា​បានឱ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ គឺ​បង្ក​ដោយ​រថយន្ដ​ដឹក​សាំង​របស់​ក្រុមហ៊ុន​តេ​លា​បើក​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ចំ​ ពីមុខ​បណ្ដាល​ឱ្យ​មនុស្ស​ប្រុស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​ គ្នា​ហើយ​រថយន្ដ​ដឹក​សាំង​នោះ​បាន​បើក​ គេច​ចម្ងាយ​ប្រហែលជា​១០​គីឡូម៉ែត្រ​ ក៏​ត្រូវ​កម្លាំង​នគរបាល​ ស្រុក​កំពង់​សិលា​ ដេញ​តាម​ចាប់​និង​ឃាត់​បាន​តែ​អ្នកបើកបរ​រថយន្ដ​រត់គេច​ខ្លួន​បាត់​ស្រមោល​។​

នគរបាល​ឱ្យ​ដឹង​ទៀត​ថា​ រថយន្ដ​ដឹក​សាំង​ បង្ក​ពាក់​ស្លាក​លេខ​ភ្នំពេញ​3-B1461​ និង​ម៉ូតូ​១​ជន​រង​គ្រោះ​ម៉ាក​ហុងដា​វេ​វ​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ។​ ជន​រង​គ្រោះ​ ដែល​ស្លាប់​ឈ្មោះ​ ឌី​ គឺ​ន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជា​កសិករ​ មាន​លំនៅ​ភូមិ​ ថ្មី​ ឃុំ​កំពង់​សិលា​ ស្រុក​កំពង់​សិលា​ ខេត្ដ​ព្រះ​សីហ​នុ​។​

​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ ប្រគល់​ឱ្យ​ក្រុម​សារ​យក​ទៅ​ធ្វើបុណ្យ​ តាម​ប្រពៃណី​ ។​ ចំណែក​រថយន្ដ​និង​ម៉ូតូ​ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ស្រុក​កំពង់​សិលា​យក​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​ ៕​

FB_IMG_1447815543297FB_IMG_1447815528524

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print