រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​លើ​ផ្លូវជាតិ​លេខ​២​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​រង​របួសធ្ងន់​ស្រាល

ចែករំលែក៖

​ខេត្តកណ្តាល៖​ រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​អត្ត​សញ្ញា​បាន​បើក​បោះពួយ​បុក​ម៉ូតូ​មួយ​គ្រឿង​ចំ​ពីក្រោយ​ពេញ​មួយ​ទំហឹង​ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​-​ស្រី​៣​នាក់​រង​របួសធ្ងន់​ស្រាល​ កាលពី​វេលា​ម៉ោង​៦​ និង​៣០​នាទី​ ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ លើ​កំណាត់​ផ្លូវជាតិ​លេខ​២​ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦-២៧​ ស្ថិត​ក្នុងភូមិ​ព្រែក​អ​ង្គុ​ញ​ ឃុំ​សៀមរាប​ ស្រុក​កណ្តាលស្ទឹង​ ។​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​គេច​ទៅ​ទិស​ខាងត្បូង​បាត់​ស្រមោល​ រីឯ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក​ ។​

20151117184336 (3)

​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​កណ្តាលស្ទឹង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទី​១-​ឈ្មោះ​ រុំ​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ (​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​)​ ទី​២-​ឈ្មោះ​ វណ្ណ​ ស៊ី​ថា​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ និង​ទី​៣-​ឈ្មោះ​ ផ​ល្លី​ ស្រី​ល​ក្ខ័​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​ ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ស្លែង​ ឃុំ​ព្រែក​ស្លែង​ ស្រុក​កណ្ដាលស្ទឹង​ ជិះ​ម៉ូតូ​ធុន​សេ​១០០​កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​1A-5264​ ។​ ចំណែកឯ​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​ពី​បង្កហេតុ​បាន​បើក​គេច​ទៅ​ទិស​ខាងត្បូង​បាត់​ស្រមោល​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​ជិះ​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បើក​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​បោក​ទៅ​លើ​ផ្លូវ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ទាំង​៣​នាក់​រង​របួសធ្ងន់​-​ស្រាល​តែ​ម្តង​ ៕​

20151117184332

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print