និស្សិត​ឆ្នាំ​ទី​១​នៃ​សាកលវិទ្យាល័យ​UME​ ខេត្តបន្ទាយមានជ័យ​ម្នាក់​ ជិះ​ម៉ូតូ​បុក​គោ​យន្ត​ពីក្រោយ​ស្លាប់​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ យុវជន​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​និស្សិត​ឆ្នាំ​ទី​១​រៀន​នៅ​សាកលវិទ្យាល័យ​UME​ ខេត្តបន្ទាយមានជ័យ​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ហើយ​បើក​ជ្រុល​ទៅ​បុក​គោ​យន្ត​ពីក្រោយ​ពេញទំហឹង​ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​និង​ថ្នល់ជាតិ​ស្លាប់​មួយ​រំពេច​នៅ​កន្លែង​កើតហេតុ​ខណៈ​ជន​រង​គ្រោះ​ បើក​ម៉ូតូ​តែ​ម្នាក់ឯង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ត្រង់​ចំណុច​ខាងកើត​ស្ពាន​ទី​១​ ប្រហែល​៤០០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​១​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។

sew

កាលពី​វេលា​ម៉ោង​៧​និង​១៥​យប់​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ទំនង​ធ្វើ​ដំណើរ​ទៅ​បឹង​ឈូក​។​ ​ជន​រង​គ្រោះ​មានឈ្មោះ​ តាំង​ ស៊ីវ​ថុ​ង​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ភូមិ​សូ​ភី​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ។​

​ជុំវិញ​នៃ​ហេតុ​ការ​ខាងលើ​ លោក​វរសេនីយ៍ត្រី​ សួន​ នី​ប៉ូ​ នាយ​រង​ការិយាល័យ​នគរបាល​ច​រា​ ចរណ៍​ខេត្ត​ប្រាប់​ដឹង​ថា​មុន​ពេល​កើតហេតុ​គឺ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ ពី​លិចទៅ​កើត​ចេញពី​កើត​។ ​លុះ​បើក​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​យប់​ងងឹត​មិនឃើញ​គោ​យន្ត​បើក​នៅ​ខាង​មុខ​គ្មាន​ភ្លើង​បំភ្លឺ​ខាងក្រោយ​ ជន​រង​គ្រោះ​ក៏​បើក​ជ្រុល​ទៅ​បុក​គោ​យន្ត​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​។ ​ក្រោយ​ពី​កើតហេតុ​នោះ​ភ្លាម​ អ្នក​បើក​គោ​យន្ត​ក៏​បើក​រត់គេច​ខ្លួន​បាត់​។ ​បន្ទាប់​មក​ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ រស់នៅ​ក្បែរ​នោះ​ និង​សមត្ថកិច្ច​ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ។ ​សមត្ថកិច្ច​ស្វែង​តាម​ចាប់​គោ​យន្ត​នោះ​ដែរ​ក៏​ប៉ុន្តែ​រក​មិនឃើញ​គោ​យន្ត​នោះ​ឡើយ ​។​

​នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​មក​ទទួល​សព​ ក្រោម​ការ​ស្រែក​ទ្រហោយំ​សោកស្តាយ​រៀបរាប់​ពី​សំណាក់​ម្តាយ​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​កូនប្រុស​ មាន​តែ​ម្នាក់​នៅ​ក្នុង​ក្រុម​គ្រួសារ ​។​

​ពាក់ព័ន្ធ​គ្រោះថ្នាក​ចរាចរណ៍​ខាងលើ​ សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ថា​បង្ក​ឡើង​ដោយ​គោ​យន្ត​បើក​នៅ​ពេល​យប់​គ្មាន​ភ្លើង​បំភ្លឺ​ខាងក្រោយ​ចំណែក​អ្នក​បើក​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន ​។​

​សូម​បញ្ជាក់​ថា​ នៅ​ខេត្តបន្ទាយមានជ័យ​បើ​តាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​បាន​បង្ហាញ​ឱ្យ​ដឹ​ថា​ក្នុង​រយៈពេល​១​ខែ​ចុង​ក្រោយ​នេះ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ខេត្ត​បាន​កើតឡើង​៣៥​ករណី​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ចំនួន​២០​នាក់​ស្លាប់​ និង​អ្នក​ទទួល​រង​របួសធ្ងន់​ស្រាល​សរុប​៤៤​នាក់​។ ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តបន្ទាយមានជ័យ​ត្រូវ​គេ​និយាយ​ថា​បាន​កើន​ឡើងជា​បន្តបន្ទាប់​គួរ​ឱ្យ​ព្រួយ​បារ​ម្ម​ណ៍​ប្រើ​ប្រៀបធៀប​ពី​មួយ​ខែ​ទៅ​មួយ​ខែ​នោះ ​។​

បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​ ត្រូវ​បាន​នគរបាល​ចរាចរ​បង្ហាញ​ឱ្យ​ដឹង​ទៀត​ថា​បង្ក​ឡើង​ភាគច្រើន​ដោយ​កត្តា​មនុស្ស​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ខណៈ​ដែល​ គេ​មើលឃើញ​ថា​អ្នកបើកបរ​យាន្ត​គ្រប់​ប្រភេទ​នៅ​ខេត្តបន្ទាយមានជ័យ​មួយ​ភាគ​ធំ​មិន​បាន​អនុវត្ត​ ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នៅឡើយ​នោះ​ទេ​ ជា​ពិសេស​ទៅ​លើ​រថយន្ត​ដឹក​សំពីងសំពោង​ រថយន្ត​កែ​ច្នៃ​ខុស​បច្ចេកទេស​ អ្នក​បើក​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​ ជាដើម​នោះ​ ៕

sew (1)

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print