ក្មេងស្ទាវ៣នាក់ ក្នុងចំណោមបក្ខពួក៨នាក់ ត្រូវបានកម្លាំង​សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ឃាត់ខ្លួនបន្ទាប់ពីដេញវាយ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក​ឃាត់ខ្លួនក្រុមក្មេងស្ទាវ៣នាក់ ក្នុងចំណោមបក្ខពួក ៨នាក់ខណៈ ជិះម៉ូតូដេញវាយតប់គ្នា​ទៅលើភាគីជាក្មេងស្ទាវម្ខាងទៀតពេញដងផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ ។ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចជិតផ្សារ “សុវណ្ណា” ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ទី១ ឈ្មោះ ស៊ុន សំណាង ហៅលុច ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ រស់នៅជិតផ្ទះខាងលើ។

ទី២ ឈ្មោះ ចន្ថា ដាលុច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ កម្មករ​ស៊ុនទ្រី រស់នៅខាងក្រោយវត្តស្ទឹងមានជ័យ ជិតៗគ្នាដូចអ្នកខាងលើ។

ទី៣ ឈ្មោះ គារ សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលើកបន្លែ នៅផ្សារស្ទឹងមានជ័យចាស់ រស់នៅផ្ទះគ្មានលេខ ផ្លូវលំចាក់បេតុងខាងក្រោយវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ។

បើតាមស្ដីពីសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បានប្រាប់ឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រ ខណៈនោះស្រាប់តែប្រទះឃើញក្មេងស្ទាវមួយក្រុម មានគ្នា៨នាក់ ជិះម៉ូតូ ប្រដាប់ដោយខ្សែក្រវ៉ាត់ បានដេញវាយគ្នាជាមួយនឹងក្រុមក្មេងស្ទាវម្ខាងទៀតភ្លាមៗនោះក៏ត្រូវកម្លាំងសមត្ថកិច្ចយើងបានដេញតាមពីក្រោយ រហូតឈានទៅដល់ការឃាត់ខ្លួនបានក្មេងស្ទាវចំនួន៣នាក់ ចំណែកបក្ខពួកមួយចំនួនទៀត បានរត់ចោលអស់។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បាននាំខ្លួនក្មេងស្ទាវទាំង៣នាក់ រួមទាំងវត្ថុតាំងមាន ខ្សែរក្រវ៉ាត់ មួកសុវត្ថិភាព និងម៉ូតូម៉ាក ហុងដា Beat ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ​1HB.1712 នាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកផងដែរ។

បច្ចុប្បន្នក្មេងស្ទាវទាំង៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅ ឃុំខ្លួនបណ្ដោះអាសន្ន​នៅ​អធិកាដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំកសាងសំណុំរឿង​បញ្ជូនទៅតុលាការ​ចាត់តាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print