ទស្សនៈកូនខ្មែរ៖ «ឈាមខ្មែរក្នុងរបបខ្មែរក្រហមតាមលងជនក្បត់ជាតិតពូជ សម រង្ស៊ី !»

ចែករំលែក៖

ហេតុតែចង់ឲ្យពលរដ្ឋខ្មែរកុំទៅបោះឆ្នោតតាមមហិច្ឆតាដ៏ឆ្កួតលេលារបស់ខ្លួន សម រង្ស៊ី បានបង្កើត សារដ៏គួរឲ្យអស់សំណើចថា «…គេធ្វើបាប ម្តាយយើង ហើយបង្ខំយើងឲ្យទៅបោះឆ្នោតដោយតម្រូវឲ្យយើង ជ្រលក់ចង្អុលដៃក្នុងឈាមម្តាយយើង»។ ពេលឃើញសារបែបនេះ និងរូបភាពដែលភ្ជាប់ជាមួយអ្នកអានគ្រប់គ្នា ហួសចិត្តអស់សំណើច ហើយនាំគ្នាលាន់មាត់ថា យីស! ទណ្ឌិត សម រង្ស៊ីនេះ ពិតជាមានជំនាញតែខាងប្រឌិត រឿងមិនពិតខុសទំនងបែបនេះមែន! មនុស្សម្នាក់នេះ មួយថ្ងៃមួយថ្ងៃមិនដែលយកខួរក្បាលគិតរឿងល្អៗសាង ស្នាដៃដើម្បីបង្ហាញ ប្រជាពលរដ្ឋទេ តែខួរក្បាលគាត់គិតតែរឿងបង្ខូចបង្កាច់អ្នកដទៃ ដើម្បីបោកប្រាស់ប្រជាពល រដ្ឋតែរហូត។

យ៉ាងណាក៏ដោយ គំនិតអាក្រក់ៗដ៏មហាអពមង្គលរបស់ជនក្បត់ជាតិពីឳពុកដល់កូន សម រង្ស៊ី ធ្វើឲ្យយើងនឹកឃើញរបបខ្មែរក្រហម ហើយបើយើងគិតតាមបែបអបិយ៍ជំនឿប្រហែលជាបុគ្គល សម រង្ស៊ី នេះ មាន ឈាមជ័រនយោបាយដូចពួក មេដឹកនាំខ្មែរក្រហមបានជាគាត់ដិតដាមដោយគំនិតហឹង្សានេះរហូតមក។ ហើយ គឺអ្នកនយោបាយឈ្មោះ សម រង្ស៊ី នេះហើយដែលកំពុងព្យាយាមបង្កើតរបបខ្មែរក្រហមវាលពិឃាដឡើងវិញ។ គាត់មិនដែលជឿថា របបខ្មែរក្រហមកើតមាននៅលើទឹកដីកម្ពុជាទេពីព្រោះកាលពីជំនាន់នោះ ពេលស្រុកទេស ជួបគ្រោះអាសន្ន គាត់រត់ទៅរស់នៅឯស្រុកបារាំងយ៉ាងសប្បាយរីករាយ ដោយគ្មានខ្វល់ខ្វាយពីសុខទុក្ខរបស់ ប្រទេស និងជនរួមឈាមរបស់គាត់ដែលបានស្លាប់រាប់លាននាក់ធ្វើឲ្យផែនដីខ្មែរក្លាយជាភ្នំឆ្អឹង ស្ទឹងឈាម និង សមុទ្រទឹកភ្នែកនោះឡើយ។

ឥឡូវនេះប្រហែលជាឈាមខ្មែរដែលបាត់បង់ក្នុងសម័យខ្មែរក្រហម ក៏ដូចជាឈាមអ្នកស្នេហាជាតិ ដែលបានតស៊ូដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍នោះមានការឈឺចាប់និងតាមលង សម រង្ស៊ី ហើយបានជាជំរុញឲ្យគាត់តាក់តែងឃ្លោងឃ្លា និងរូបភាព បែបនេះឡើងតាមរយៈខួរក្បាលអសិរពិសរបស់គាត់។ ពិតហើយថា ពលរដ្ឋខ្មែរដែលបានស្លាប់យ៉ាងវេទនាបំផុតក្នុងរបបខ្មែរក្រហមប្រាកដជាឈឺចាប់ណាស់ ហើយ ព្រលឹងរបស់ពួកគេក៏មិនបានស្ងប់សុខដែរ នៅពេលឃើញដែនដីខ្មែរនៅសេសសល់មនុស្សបែប សម រង្ស៊ី នេះទៀត។

សម្រែកឈាមខ្មែរស្លូតត្រង់ និងខ្មែរអ្នកស្នេហាជាតិ ដែលបានស្លាប់យ៉ាងវេទនាក្នុងរបបខ្មែរក្រហម នោះហើយដែលបាននិងកំពុងបរាមុខ សម រង្ស៊ី និងជួយរុញ ច្រានបុគ្គលនេះឲ្យចេញផុតពីដែនដីខ្មែរដោយ ស្ពាយទៅជាមួយនូវកេរឈ្មោះដ៏អសោចថាជាជនក្បត់ជាតិតត្រកូល។ អំពើរមិលគុណបែបសត្វក្រពើរបស់ សម រង្ស៊ី ចំពោះអ្នកដែលបានរំដោះប្រទេសនិងប្រជាជនខ្មែរចេញពីសេចក្តីស្លាប់ រួមទាំងសាច់ញាតិរបស់ សម រង្ស៊ី ខ្លួនឯងផង បាននិងកំពុងផ្តល់ផលកម្មដល់ខ្លួនលោក សម រង្ស៊ី វិញហើយ។

មិនត្រឹមតែរមិលគុណ ប៉ុណ្ណឹងទេ បុគ្គលង្វេងជាតិរូបនេះថែមទាំងបានសាបព្រួសវប្បធម៌នយោបាយដ៏អាក្រក់បំផុតនៅលើទឹកដីរបស់ ខ្លួនទៀតផង។ នោះគឺវប្បធម៌លាបពណ៌ ញុះញង់ បំបែកបំបាក់ បញ្ឆេះកំហឹងឲ្យខ្មែរស្អប់ខ្ពើមគ្នា និងសម្លាប់គ្នា ដូចជំនាន់ខ្មែរក្រហម។ ជាលទ្ធផល សម រង្ស៊ី កំពុងទទួលរងកម្មពៀរដែលគាត់បានសាងរហូតមិនអាចឈរជើង នៅក្នុងប្រទេសនេះបានបន្តទៀតឡើយ។ អាជីពនយោបាយរបស់បុគ្គលរូបនេះបានបញ្ចប់ហើយ តែចំហាយ បិសាចនៅក្នុងខ្លួនរបស់គាត់ដែលមិនទាន់អស់នៅឡើយនោះនៅតែបន្តព្យាយាមបំផ្លាញអ្វីៗ គ្រប់យ៉ាងដែល ជាសមិទ្ធផលកកើតដោយស្នាដៃអ្នកដែលបានរំដោះប្រទេសនេះចេញពីរបបខ្មែរក្រហម ដោយយកជីវិតធ្វើជា ដើមទុន។

ប៉ុន្តែ អ្វីដែលគួរឲ្យសង្វេគនោះគឺ សម រង្ស៊ី មិនដឹងខ្លួនទេថា មានតែមនុស្សងប់ងល់មួយក្តាប់តូច ប៉ុណ្ណោះដែលនៅស្រែកបន្ទរអាជ័យធ្លាក់ទឹកហៃអើៗជាមួយគាត់ដើម្បីកំដរគាត់នៅនាទីចុងក្រោយ។ ក្រៅពីនោះ អតីតអ្នកគាំទ្រជាច្រើនបានងាកទៅផ្តើមអាជីពនយោបាយថ្មី ឬងាក ទៅជ្រកកោនក្រោមម្លប់សុខ ម្លប់សន្តិភាព អស់ហើយដោយមិនបន្តនៅត្រាំត្រែងក្នុងជំរុំព្រះអាទិត្យដ៏ក្តៅក្រហាយទៀតឡើយ។

ភ្លើងទៀនក៏រលត់ព្រះអាទិត្យ ក៏រលាយ ក្រុមក្បត់ជាតិរត់ខ្ចាត់ខ្ចាយ ពលរដ្ឋសប្បាយគ្មានខ្វល់ខ្វាយទៀតឡើយ។ ព្រលឹងខ្មែរដែលបានស្លាប់ ក្នុងរបបខ្មែរក្រហមក៏ប្រាកដជាបានស្ងប់សុខទៅតាមនោះដែរ។ យ៉ាងណាឈាមខ្មែរអ្នកស្លូតត្រង់ដែលបាន ស្លាប់ដោយអយុត្តិធម៌ក្នុងរបបខ្មែរក្រហម និងឈាមអ្នកស្នេហាជាតិដែលបានលះបង់ជីវិត ដើម្បីរំដោះប្រទេស ចេញពីរបបវាលពិឃាត នៅតែបន្តថែរក្សាដែនដីខ្មែរឲ្យបានចម្រុងចម្រើនតរៀងទៅ និងបន្តបរាមុខពួកក្បត់ ជាតិមិនឲ្យងើបមុខរួចឡើយ។ នេះ គឺជាអត្ថន័យនៃសារអេឡិចត្រូនិករបស់ជនក្បត់ជាតិតត្រកូលសម រង្ស៊ី ៕ ដោយ៖ ជនរងគ្រោះក្នុងរបបខ្មែរក្រហមម្នាក់!

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print