ប្រជាកសិករថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង ខណៈការស្តារឡើងវិញប្រឡាយតាគុយ

ចែករំលែក៖

ត្តបាត់ដំបង៖ ប្រជាកសិករឃុំបន្សែងត្រែង និងឃុំគោកឃ្មុំ ស្រុកថ្មគោល បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង ខណៈការស្តារឡើងវិញប្រឡាយតាគុយ សម្រេចការងារបាន ១០០% ។

គួររំលឹកផងដែរថា ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករនៅក្នុងឃុំបន្សាយត្រែង និងឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង សហការជាមួយសាលាខេត្តបាត់ដំបង ធ្វើការស្តារប្រឡាយតាគុយឡើងវិញ ។

ការស្តារឡើងវិញនេះ មានប្រវែង ៣.០០០ ម៉ែត្រ តភ្ជាប់ពីប្រឡាយមេលេខ១ ទៅកាន់ប្រឡាយមេលេខ ២ នៃប្រព័ន្ធធារាសាស្ត្រ បវេល ។ ក្រោយស្តាររួច ប្រឡាយតាគុយ នឹងផ្តល់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីប្រមាណ ១.៥០០ ហិកតា នៅក្នុងឃុំទាំងពីរខាងលើ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print