ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ពូ សាប៊ុតឌី មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគពិសេសបានផ្តាំផ្ញើអោយកងទ័ពត្រូវចូលរួមការពាររាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន ជាពិសេសចូលរួមចំណែកទប់ស្កាត់និងបង្ក្រាបនូវរាល់ឧបាយកលរបស់ពួកអមិត្តនិងចលនាបដិវត្តន៍ព័ណ៌មិនអោយកើតមានជាដាច់ខាតហើយត្រូវប្រែក្លាយចំណេះដឹងដែលទទួលបានពីការសិក្សារៀនសូត្រទៅជាសកម្មភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាពខ្ពស់។
មន្ត្រីជាន់ខ្ពស់យោធា យោធភូមិភាគពិសេសបាន ផ្តាំផ្ញើដល់កងទ័ពយ៉ាងដូច្នេះខណៈអញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ និងរថពាសដែក នៅបញ្ជការដ្ឋានយោធភូមិភាគពិសេ សកាលពីពេលថ្មីៗកន្លងមកនេះ។
ទាក់ទិននឹងការបិទវគ្គ ហ្វឺកហ្វឺនបំប៉ន ជំនាញរថក្រោះ រថពា សដែកនេះ លោឧត្តមសេនីយ៍ទោរូបនេះ បញ្ជាក់ថា ជំនាញរថក្រោះនិង រថពាសដែក គឺជាជំនាញមួយសម្រាប់ជួយអន្តរា គមន៍ដល់បណ្តាកងឯកភាពថ្មើរជើងក្នុងពេលប្រយុទ្ធនៅលើសមរភូមិ ។ ដោយឡែកជំនាញអន្តរាគមន៍ពិសេសបច្ចុប្បន្ន មានសារៈសំខាន់ណាស់ដែលកម្ពុជាយើងអនុវត្តនូវរបបប្រជាធិប តេយ្យសេរី ពហុបក្ស ដូច្នេះសកម្មភាពបាតុកម្ម កូដកម្មរបស់ពួកប្រឆាំងតែងតែ កើតមានគ្រប់ទីកន្លែង គ្រប់ពេលវេលា ហេតុ នេះយើងត្រូវមានអន្តរាគមន៍ពិសេសដើម្បីចូលរួមទប់ស្កាត់នូវរាល់បាតុកម្ម កូដកម្មដើម្បីចូលរួមចំណែកក្នុងការថែរក្សាសន្តិ សុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមអោយបានល្អ។
ឆ្លៀតឱកាសនេះ លោកក៏បានផ្តាំផ្ញើដល់កម្មសិក្សាទាំងអស់ដែលបញ្ចប់វគ្គនេះត្រូវប្រែក្លាយចំណេះដឹងដែលបានហ្វឹកហ្វឺន រៀនសូត្រអោយក្លាយទៅជាសកម្មភាពជាក់ស្តែងនិងមានសម ត្ថភាពគ្រប់គ្រាន់ក្នុងពេលបំពេញភារកិច្ច។
ត្រូវគោរពវិន័យ លក្ខន្តិកៈ ទូទៅរបស់កងយោធពលខេមរភូមិន្ទ ក្រិត្យច្បាប់របស់រដ្ឋ សីលធម៌រស់នៅស្អាតស្អំនិងរក្សាសាមគ្គី ភាពផ្ទៃក្នុងបានល្អជាកត្តាសំខាន់ចាំបាច់ មិនអាចខ្វះបាន។
ត្រូវមានជំហរច្បាស់លាស់និងជឿជាក់លើការដឹកនាំរបស់រាជ រដ្ឋាភិបាលដែលមានសម្តេច តេជោ ជានាយករដ្ឋមន្ត្រី។ ត្រូវចូលរួមបោះឆ្នោតអោយបានគ្រប់ៗ គ្នារួមចំណែកទប់ស្កាត់ និងបង្ក្រាបរាល់ឧបាយកលរបស់ពួកអមិត្តនិងចលនាបដិវត្តន៍ពណ៌មិនអោយកើតមានជាដាច់ខាត រួមចំណែកក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនិងសណ្តាប់ធ្នាប់សង្គមអោយបានល្អ។
សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះមាន សិក្ខាកាម 200 នាក់ តាម រយៈការវាយតំលៃសិក្ខាកាមទទួល បានលទ្ធផលល្អណាស់មានចំនួន១៥ នាក់ ល្អ៧៨នាក់ បង្គួរ៨៨នាក់ មធ្យម ១៨នាក់និងសំ ណូមពរម្នាក់។
វគ្គហ្វឹកហ្វឺនទាំងពីរនេះដំណើរការរយៈពេល៩០ថ្ងៃ ចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ១១ ខែកក្កដាឆ្នាំ ២០១៨៕សុខដុម