ខេត្តសៀមរាប ៖ សមត្ថកិច្ចស្រុកស្វាយលើបានអោយដឹងថា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ មាន ព្រះសង្ឃមួយអង្គបានសុគត នៅពេលកំពុងតាំងសមាធិអាស្រមពើងតាគុយ ស្ថិតក្នុងភូបិទផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។
សមត្ថកិច្ចបានអោយដឹងថា ព្រះសង្សរងគ្រោះ ព្រះនាម ពេជ្រ សុខអម មានព្រះជន្ន ៣៧ឆ្នាំ មានស្រុកកំណើត ឃុំ សង្កាត់ពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅចំណុចកើតហេតុខាងលើ (ករណីនេះសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីខ្យល់គរ)។
ក្រោយពិនិត្យនិងកោសល្យវិច័យ សាកសពបានយកទៅតំកល់ទុករងចាំសាច់ញាតិមកទទួលយកធ្វើបុណ្យ៕ប៊ុនរិទ្ធី
...