តើអាជ្ញាកណ្តាលរូបណាដែលនឹងមកកាត់សេចក្តីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ២០១៨?

ចែករំលែក៖

សហព័ន្ធបាល់ទាត់ពិភពលោក(FIFA)បានប្រកាសថា អាជ្ញាកណ្តាលសញ្ជាតិ អាហ្សង់ទីន Nestor Pitanaនឹងកាត់សេចក្តីនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី World Cup រវាងក្រុមជម្រើសជាតិបារាំងនឹងក្រូអាត។

លោក Nestor Pitana ដែលជាអតីតតារាសម្តែងមួយរូបធ្លាប់បានកាត់ សេចក្តី៤ប្រកួតហើយរួមទាំងការប្រកួតបើកឆាករវាងម្ចាស់ផ្ទះរុស្ស៊ីនឹងអារ៉ាប៊ីសាអ៊ូឌីត ហើយនឹងក្នុងការប្រកួតបារាំងឈ្នះអ៊ុយរុយហ្គាយទៀតផង។ ចំណែក២ប្រកួតទៀត ដែលលោកអាជ្ញាកណ្តាលវ័យ៤៣ឆ្នាំរូបនេះបានកាត់សេចក្តីនៅក្នុងប្រទេសរុស្ស៊ីគឺពេល រវាងដាណឺម៉ាកជាមួយនឹងក្រូអាត និងពេលស៊ុតអែតម៉ិចស៊ីកូ 3-0។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Luzhniki នៃទីក្រុងមូស្គូនៅ ថ្ងៃអាទិត្យ ហើយលោក Nestor Pitana នឹងមានជំនួយការអាជ្ញាកណ្តាលសញ្ជាតិអាហ្សង់ទីន២ រូបទៀតគឺលោក Hernan Maidana និងand Juan Pablo Belatti។ អាជ្ញាកណ្តាលទី៤គឺលោក Bjorn Kuipers មានសញ្ជាតិហុល្លង់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print