ប្រទះសពបុរស់ម្នាក់ដេកស្លាប់សង្ស័យខ្យល់គ

ចែករំលែក៖

ភ្នំពេញ៖ សពបុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់នៅចិញ្ចើមផ្លូវសង្ស័យកខ្យល់គ(កាំងបេះដូង)។ហេតុការនេះភ្ញាក់ផ្អើលនៅ​វេលា​ម៉ោង​ ៨និង០០នាទី​ព្រឹក ថ្ងៃ​សៅរ៍​ ២កេីត​ ខែ​ អាសាឍ​ ឆ្នាំ​ ច​ ពស​ ២៥៦២​ ត្រូវ​និង​ថ្ងៃ​ទី​ ១៤ ខែកក្កដា ឆាំ២០១៨​ នៅ​ចំណុច​ ផ្លូវ​ ឌួង​ងៀប​៣​ ភូមិ​ ទ្រង់​មាន់​ សង្កាត់​ អូរបែកក្អម​ ខណ្ឌសែនសុខ។
សពបុរសខាងលើ ឈ្មោះ​ តឿ​ ភេទ​ ប្រុស​ អាយុ​ប្រហែល​ ៣២ឆ្នាំ​ មុខរបរ​ រេីសអេតចាយ​ ស្នាក់​នៅ​ ចិញ្ចើម​ផ្លូវ​ កន្លែងកេីត​ហេតុ​ខាង​លើ​ ។

ប្រជាពលរដ្ឋ​ ប្រាប់​ថា​ ជនរងគ្រោះ​តែងតែ​ផឹក​ស្រា​ថ្នាំ​ជា​ប្រចាំ​ លុះ​ដល់​ថ្ងៃកើតហេតុ ប្រជាពលរដ្ឋ​ដែល​ស្នាក់​នៅ​ ក្បែរ​នោះ​ បាន​ទៅ​ដាស់​ ជនរងគ្រោះ​ ស្រាប់​តែ​ស្លាប់​បាត់​ទៅ​ហើយ​ បង្ករអោយ​​មាន​ការ​ភ្ញាក់ផ្អើល​ ក្រោយមកប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ ដេីម្បី​ចុះ​ទៅ​កន្លែង​កេីត​ហេតុ​ ធ្វើ​ ​កោសល្យវិច័យ​ ក្រោយ​ធ្វើ​កោសល្យវិច័យ​គ្រូពេទ្យ​បាន​សណ្ឋាន​ ថា​ ជនរងគ្រោះ​ស្លាប់​ ដោយ​សារ​ ខ្យល់​គ​(គាំង​បេះដូង​ស្លាប់​)​ ។ បច្ចុប្បន្ន​សព​ យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​រងចាំ​សាច់ញាតិ​ ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕  ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print