បុរសម្នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដបុកនិងម៉ូតូ

ចែករំលែក៖

កំពង់ធំ ៖ នៅវេលាម៉ោង១៧ និង៤៩នាទីថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកនិងម៉ូតូបណ្ដាលឲ្យអ្នកបើកបរម៉ូតូម្នាក់ស្លាប់ នៅនឹងកន្លែង កើតហេតុ ៗនេះបានកើតឡើងនៅលើផ្លូវជាតិលេខ ៦២ចន្លោះគីឡូម៉ែត្រលេខ ១៦-១៧ ចំនុចភូមិបុសវែង ឃុំសាលាវិស័យ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ម៉ន បូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំនៅភូមិឃុំកើតហេតុបាន ជិះម៉ូតូម៉ាកyamahaពណ៏ខ្មៅគ្មានផ្លាកលេខ (ខូចខាតទាំងស្រុង)ស្លាប់ ។

ចំណែក រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៏ស ពាក់ផ្លាកលេខ កំពង់ធំ 3A-2129(ខូចខាតទាំងស្រុង)អ្នកបើកបរឈ្មោះអឿន លីការ ភេទប្រុស អាយុ ២៨ឆ្នាំនៅភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
មូលហេតុៈអ្នកបើកបរម៉ូតូបើកឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន គួបផ្សំអ្នកបើកបររថយន្តបើកបរដោយមានល្បឿនលឿននិងមិនគោរពស្លាកសញ្ញា។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំនត់ហេតុ ប្រមូលវត្ថុតាង ព្រមទាំងអ្នកបើកបររថយន្ដត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាស្រុកប្រាសាទបល្ល័ង្ក ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print