ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នទៅបុក និងរថយន្តកុងតឺន័រកិនស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងខណះកំពង់បើកបរម៉ូតូ១គ្រឿងក្នុងល្បឿនលឿនដូចហោះហើយខ្វះការប្រុងប្រយ័ត្នក៍ជ្រុលទៅបុកនិងរថយន្តកុងតឺន័រដែលកំពង់បើកឆ្លងផ្លូវ។

គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ បានកតឡើងកាលពីថ្ងៃ​សុក្រ ១កេីត​ ខែ​ អាសាឍ​ ឆ្នាំ​ ច​ ពស​ ២៥៦២​ ត្រូវ​និង​ថ្ងៃ​ទី​ ១៣ ខែកក្កដា ឆាំ២០១៨ វេលាម៉ោង១១និង១០នាទីយប់នៅចំណុចខាងក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវណតប្រ៊ីត កែងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា រថយន្តកុងតឺន័រម៉ាក នីសាន់ ពណ៌បៃតង របស់ក្រុមហ៊ុន PREMIUM ពាក់ស្លាក​លេខ ភ្នំពេញ 3D-4630 ដែលបើកបរដោយបុរសម្នាក់ ឈ្មោះ ញឹល ប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅការ៉ាសឡានម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិក្បាលដំរី ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកអ្នកបើកបរម៉ូតូមិនស្គាល់អត្តសញ្ញាណទេជិះម៉ូតូ១គ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1D-2766 ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រខាង​លើ បើកបរតាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ក៏បាន​បើកឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ឆ្ពោះទៅផ្លូវហាណូយ ស្របពេលបើកឆ្លងជិតផុតហើយនោះ ក៏ស្រាប់តែមានម៉ូតូរងគ្រោះខាងលើ បានបើកមកតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តកុងតឺន័រចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូដួលចូលក្រោមកង់រថយន្ត កិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌ ចំណែកម៉ូតូវិញ រងការខូចខាត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែង ហើយក៍ហៅរថយន្តដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកម៉ូតូ និងរថយន្ត រួមទាំងអ្នកបើកបររថយន្តកុងតឺន័របាននាំខ្លួនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print