ជាងកាត់ដេរ​ប្រុស​-​ស្រី​១០​នាក់​ក្អួត​ រាគ​ពេញ​ផ្ទះ​ក្រោយ​ហូប​ក្ដាមប្រៃ​បុក​ ជាមួយ​ល្ហុង​

ចែករំលែក៖

​ក្រុង​ប៉ោយ​ប៉ែ​ត​៖​ ក្រុម​ជាងកាត់ដេរ​ សម្លៀក​បំពាក់​ប្រមាណ​១០​នាក់​បាន​ក្អួត​ ចង្អោរ​និង​រាគ​រួស​ពេញ​ផ្ទះ​ស្ទើរ​ស្លាប់​ ស្ទើរ​រស់​បន្ទាប់​ពី​នាំ​គ្នា​បុកល្ហុង​បុក​ ជាមួយ​ក្ដាមប្រៃ​ហូប​ ។​

Hong-0697

​គ្រូពេទ្យ​បាន​ហៅ​ ការ​ក្អួត​ ចង្អោរ​ រាគ​រួស​ ខាងលើ​នេះ​ថា​ ជា​ករណី​ពុល​ក្ដាម​ ប្រៃ​។​ ករណី​ក្រុម​ជាងកាត់ដេរ​សម្លៀក​ បំពាក់​ពុល​ក្ដាមប្រៃ​នេះ​បាន​បង្ក​ឡើង​នៅ​ វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ខាង​ ក្រោយ​ហាង​ខារ៉ាអូខេ​K1​ ស្ថិត​នៅ​ភូមិ​ ក្បាលស្ពាន​១​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ ។​

​សាច់ញាតិ​ជន​រង​គ្រោះ​មិន​បាន​ប្រាប់​ អត្ដសញ្ញាណ​ជន​រង​គ្រោះ​ទេ​ តែ​បាន​ ប្រាប់​ថា​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ក្រុម​ជាងដេរ​បាន​នាំ​គ្នា​ទិញ​ ល្ហុង​មក​ជួស​បុក​ជាមួយ​ក្ដាម​នឹង​ក្ដាម​ ប្រៃ​ដែល​បងប្អូន​បាន​ផ្ញើរ​ពី​ស្រុក​កំណើត​ នៅ​ខេត្ដកំពង់ចាម​ ។​ បន្ទាប់​ពី​ពួក​គេ​ បាន​ហូប​ល្ហុង​បុក​ជាមួយ​ក្ដាមប្រៃ​រួច​ ហើយ​នោះ​ម្នាក់ៗ​ចេះ​តែ​មាន​អាការ​ក្អួតចង្អោរ​ ទន់ដៃទន់ជើង​ និង​អ្នកខ្លះ​ទៀត​ មាន​អាការ​រាគ​រួស​ថែម​ទៀត​។​ នៅ​ពេល​ នោះ​ជន​រង​គ្រោះ​ពុំ​បាន​ចាប់អារម្មណ៍​ នោះ​ទេ​ ដោយ​អាការ​មាន​សភាព​និង​ ចេះ​តែ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​អស់កម្លាំង​ក៏​នាំ​ គ្នា​ដេក​រៀងៗ​ខ្លួន​។​ រហូត​ដល់​ម៉ោង​១​ រំលង​អធ្រាត្រ​ អាការ​កាន់តែ​មានការ​ រាគ​រួស​ទ្រាំ​លែង​បាន​ក្រុម​ជាងដេរ​ខាង​ លើ​នេះ​បាន​នាំ​គ្នារ​ត់រក​គ្លិ​និក​ឯកជន​នៅ​ ខាងក្រោយ​ម្ដុំ​ហាង​ខាង​រ៉ា​អូ​ខេ​K1​ ដើម្បី​ ឱ្យ​គ្រូពេទ្យ​ដាក់​សេរ៉ូម​និង​ចាក់​ថ្នាំ​ ។​

​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ ទៀត​ថា​ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៨​ ជាងដេរ​ប្រុស​៥​នាក់​ ស្រី​៣​នាក់​ នៅ​ពុំ​ ទាន់​ធូរស្រាល​ពី​អាការ​ពុល​នៅឡើយ​ទេ​ មាន​តែ​២​នាក់​ប៉ុណ្ណោះ​បាន​គ្រាន់បើ ​។​

​តាម​លោកគ្រូ​ពេទ្យ​និយាយ​ថា​ ជន​ រង​គ្រោះ​ទាំង​១០​នាក់​នេះ​ ប្រសិនបើ​មក​ ព្យាបាល​មិន​ទាន់​ពេលវេលា​នោះ​ទេ​ អាច​នឹង​បាត់បង់​ជីវិត​។​ ការ​ពុល​ក្ដាម​ ប្រៃ​នេះ​អាច​បណ្ដាល​មក​ពី​ក្ដាមប្រៃ​ ដែល​ពួក​គាត់​នាំ​គ្នា​បុក​ហូប​នេះ​គឺ​ក្ដាម​ ប្រៃ​ដែល​គេ​ចាប់​ក្នុង​ស្រែ​ពេល​ដែល​ មានការ​បាញ់ថ្នាំ​ស្រូវ​។​ មួយវិញទៀត​ គ្មាន​អនាម័យ​ពេល​យក​ទៅ​ត្រាំ​ទុក​រយៈ​ ពេល​យូរថ្ងៃ​ក៏​ថា​បាន ​។​

​លោកគ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា​ អាការ​ ពុល​ក្ដាមប្រៃ​ជំ​ហ៊ាន​ដំបូង​គឺ​ ក្អួត​ រាគ​ ក្ដៅខ្លួន​រហូត​ញាក់​និង​ឈឺក្បាល​ខ្លាំង​ ហើយ​បើ​មិន​មានការ​ព្យាបាល​ទាន់​ពេល​ ទេ​នោះ​ជន​រង​គ្រោះ​អាច​ត្រូវ​បាត់បង់​ជីវិត​ ។​

​គួរ​បញ្ជាក់​ថា​ ករណី​ពុល​ក្ដាមប្រៃ​នេះ​ មិនមែន​ជា​លើក​ទី​១​ទេ​ គឺ​បាន​កើតឡើង​ ជា​ញឹកញាប់​ធ្វើ​ឱ្យ​មាន​ប្រជាពលរដ្ឋ​មួយ​ ចំនួន​តូច​ស្លាប់​ទៀត​ផង​។​ ការ​ពុល​បែប​ នេះ​ព្រោះតែ​ជន​រង​គ្រោះ​ហូប​ចុក​មិន​ មាន​អនាម័យ​ ៕​

Hong-0698

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print