ហុងដា​ឌ្រី​ម​សេ​១២៥​ ២​គ្រឿង​បុក​គ្នា​របួស​បន្ដិចបន្ដួច​ជជែក​តឹងសរសៃក​ដាក់​គ្នា​ នគរបាល​អូស​ចូល​អធិការដ្ឋាន

ចែករំលែក៖

​ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​ ២​គ្រឿង​ បាន​បុក​គ្នា​ បណ្ដាល​ឱ្យ​របួសស្រាលៗ​ទាំង​សងខាង​ ប៉ុន្ដែ​ភាគី​ទាំង​សងខាង​ដណ្ដើម​គ្នា​ត្រូវ​ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ក្រុង​ពោធិ៍សាត់​អូស​យក​ទៅ​រក្សា​ទុក​ ដើម្បី​ដោះស្រាយ​គ្នា​ជា​ក្រោយ​ ។​

20151117_170503

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ កើតឡើង​កាលពី​វេលា​ម៉ោង​ ៥.១២​នាទី​ល្ងាច​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ពាល​ញែក​២​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​.​ខេត្តពោធិ៍សាត់​ ។​

​ប្រភព​ព​ត៌​មាន​ជុំ​កន្លែង​កើតហេតុ​និយាយ​ស្រ​ដៀងៗ​គ្នា​ថា​ គេ​ឃើញ​ម៉ូតូ​ ១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​ សេ​១២៥​ សេរី​ឆ្នាំ​២០១៤​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 1I-9675​បើកបរ​ដោយ​ឈ្មោះ​ ប៉ុន​ វិច្ឆិកា​ ភេទ​ប្រុស​ អាយុ​ ១៥​ឆ្នាំ​ រស់នៅ​ភូមិ​ពាល​ញែក​១​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​.​ខេត្តពោធិ៍សាត់​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​ ១​គ្រឿង​ទៀត​ម៉ាក​ ហុងដា​ឌ្រី​ម​ សេ​១២៥​ សេរី​ឆ្នាំ​២០០៨​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បាត់ដំបង​1B-9936​ បើកបរ​ដោយ​ឈ្មោះ​ ហ៊ឹង​ សំណាង​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ រស់នៅ​ភូមិ​ចំការ​ចេក​ខាងជើង​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​.​ខេត្តពោធិ៍សាត់​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ បណ្ដាល​ឱ្យ​រង​របួសស្រាល​ទាំង​សងខាង​ ។​

ប្រភព​បន្ត​ថា​គេ​ឃើញ​ភាគី​ទាំង​សងខាង​ ហាក់បីដូចជា​គ្មាន​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ គិតតែ​ជជែក​ដណ្ដើម​គ្នា​ត្រូវ​ គ្រានោះ​ក៏​នគរបាល​ចរាចរណ៍​ក្រុង​ពោធិ៍សាត់​ មក​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ ដើម្បី​បន្ត​ការ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ ៕​

20151117_170452

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print