កំពង់ធំ ៖ ថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាធ ឆ្នាំចរ សំរឹទ្ទិស័កពុទ្ទសករាជ ២៥៦២ ត្រូវនឹង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ មានករណីមនុស្សស្លាប់ក្នុង ភ្លើងឆេះផ្ទះ (ពីរនាក់ប្តីនឹងប្រពន្ធ) កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង២២ និង៣០នាទី នៅតំបន់អូរ ក្រពើភូមិអូរគគី ឃុំបឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំ។
សពជនរងមានឈ្មោះ ១.ឈ្មោះ ប៉ាង ហន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរធ្វើចំការ ជាប្ដី ២.ឈ្មោះ ហ៊ន ធឿនភេទ ស្រីអាយុ៣៨ឆ្នាំ មុខរបរធ្វើចំការ ជាប្រពន្ធ មានទីលំ នៅភូមិអូរគគី ឃុំបឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានបញ្ចាក់ថា តាមប្រភពពីអ្នកនៅជិតឌិតបានអោយដឹងថា ជនរងគ្រោះឈ្មោះប៉ាងហន នេះកន្លងមកជាមនុស្សញៀនស្រារហូតដល់កើតជម្ងឺសសៃប្រាសាទ(វិប្បលាស់ស្មារតី )ចេះតែមានអាការ: ប្លែកៗ ដូចជា ឃើញគេមករកព័ទ្ធចាប់ខ្លួន, ចេះប្រច័្ចណប្រពន្ធ, និងអង្គុយក្នុងផ្ទះភ្លឹកតែម្នាក់ឯង។
បើតាមឈ្មោះ ជឹម សុផលភេទស្រី អាយុ៤២ឆ្នាំ ជាអ្នកជិត ខាងបានរៀបរាប់ថាពីរនាក់ប្តីប្រពន្ធនេះជាអ្នកចំការបានទិញប្រេងសាំងទុកនៅលើផ្ទះខ្លួនចំនួនមួយបាដុង៣០លីតទុកចាក់ម៉ា់ស៊ីនបាញ់ថ្នាំនិងម៉ាស៊ីនកាត់ឈើក្នុងចំការ ដោយពួកគាត់មានការធ្វេសប្រហែសទើបមានការឆាបឆេះផ្ទះនិងឆេះខ្លួនឯងបណ្តាលអោយគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតទាំងពីរនាក់តែម្តង។
ក្រោយដឹងពត៏មានកំលាំងជំនាញខេត្តនឹងស្រុកដឹកនាំដោយលោកវរ:សេនឺយ៍ទោ ប៉ោ គឹមថុង ឋាន:នាយរងការិយាល័យបច្ចេកទេសខេត្តកំពង់ធំចុះធ្វើការពិនិត្យកន្លែងកើតហេតុលទ្ឋផលនៃការពិនិត្យឃើញថា ភ្លើងបានឆេះផ្ទះនិងសាកសពសុះអស់ នៅសល់តែឆ្អឹងនិងគំនរផេះ។
ការសនិដ្ឋាន៖ការស្លាប់របស់ជនរងគ្រោះទាំងពីរនាក់នេះគឺដោយការធ្វេសប្រហែសទុកប្រេងសាំងនៅលើផ្ទះបណ្តាលឲ្យឆេះស្លាប់ ពិតប្រាកដមែនមិនមានពាក់ព័ន្ឋនិងអំពើឃាតកម្មឡើយ ។ក្រោយពិនិត្យកន្លែងកើតហេតុនិងសាកសពចប់ បានប្រគល់ទីកន្លែងកើតហេតុនេះជូនក្រុមគ្រួសារសពដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី