លោក​ Vahid​ Halilhodzic​ សរសើរ​ឆន្ទៈ​ក្រូម​ជម្រើសជាតិ​កម្ពុជា​ក្រោយ​ក្រុម​ជម្រើសជាតិ​ជប៉ុន​ឈ្នះ​ ២-០

ចែករំលែក៖

​ភ្នំពេញ​៖​ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ ជប៉ុន​បាន​ថ្លែង​ការ​កោតសរសើរ​ដល់​ ក្រុម​កីឡាករ​បាល់ទាត់​ជម្រើស​រើស​ជាតិ​កម្ពុជា​ថា​ពួក​គេ​មាន​ឆន្ទៈ​សម្រាប់​ការ​ ពារ​និង​ប្រយុទ្ធ​ក្រោយ​ទទួល​បាល់​បាន​ពី​ ភាគី​ដៃគូ​ ប៉ុន្ដែ​លោក​ Vahid​ Halil-hodzic​ ក៏​បាន​សារភាព​នៅ​ចំពោះ​មុខ​ ក្រុម​អ្នក​សារព័ត៌មាន​ថា​ លទ្ធផល​ដែល​ ក្រុម​ជម្រើសជាតិ​ជប៉ុន​ឈ្នះ​ ២-០​ លើ​ ក្រុម​ជម្រើសជាតិ​កម្ពុជា​បណ្ដាល​មក​ពី​ រូប​លោក​ព្យាយាម​ដាក់​កីឡាករ​មិន​ធ្លាប់​បាន​លេង​ចូល​គ្នា​ពី​មុន​មក​ ។​

LIDA 7 copy

​លោក​ Vahid​ Halilhodzic​ បាន​ និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ កាលពី​រាត្រី​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ក្រោយ​ក្រុម​ជម្រើសជាតិ​ជប៉ុន​យកឈ្នះ​ ក្រុម​ជម្រើសជាតិ​កម្ពុជា​ ២-០​ ទៅ​កាន់​ គ្រូបង្ហាត់​នៅ​អាស៊ី​ថា​គ្រូៗ​បង្វឹក​បាល់​ ទាត់​ក្នុង​ទ្វីបអាស៊ី​ទាំងអស់​គួរ​ភ្ញាក់រលឹក​ ឡើង​កម្រិត​បាល់ទាត់​អាស៊ី​មិន​ទាន់​ អាច​ប្រកួតប្រជែង​ជាមួយ​ក្រុម​នៅ​អឺរ៉ុប​បាន​ទេ​ ។​ បើ​ចង់ឱ្យ​កីឡាករ​របស់​អ្នក​ ឈាន​ជើង​ចូលរួម​ប្រកួត​ជាមួយ​ក្រុម​ នៅ​តំបន់​អឺរ៉ុប​បាន​នោះ​អ្នក​ត្រូវ​តែ​ចាប់​ ផ្ដើម​ព​ង្រឹ​ក​សមត្ថភាព​កីឡាករ​របស់​អ្នក​ឱ្យ​បាន​ខ្លាំង​ជាង​នេះ​បន្ថែម​ទៀត​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ ខ្ញុំ​សូម​កោត​ សរសើរ​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ ទាំងអស់​ដែល​មាន​ភាព​ក្លាហាន​ក្នុង​ សកម្មភាព​ការពារ​ហើយ​និង​វាយបក​ ទៅ​លើ​ភាគី​ដៃគូ​វិញ​នៅ​ពេល​ដែល​ខ្លួន​ ដណ្ដើម​បាន​បាល់​ម្ដងៗ​ ប៉ុន្ដែ​បាល់​កម្ពុជា​ នៅ​មាន​កម្រិត​នៅឡើយ​ ដូច្នេះ​ខ្ញុំ​និយាយ​ ខាងលើ​មិន​ចំពោះតែ​គ្រូបង្វឹក​ជម្រើស​ ជាតិ​កម្ពុជា​នោះ​ទេ​ ។​

​លោក​ Vahid​ Halilhodzic​ បាន​ បន្ដ​ថា​ ខ្ញុំ​សូម​សារភាព​ចំពោះ​លទ្ធផល​ ដែល​ក្រុម​ជប៉ុន​យកឈ្នះ​ក្រុម​កម្ពុជា​ ត្រឹម​ ២-០​ ដោយសារ​ខ្ញុំ​បាន​ព្យាយាម​ ដាក់​កីឡាករ​ដែល​ពុំ​ធ្លាប់​លេង​ជាមួយ​ គ្នា​នៅ​តង់​ទី​១​ច្រើន​ហើយ​លទ្ធផល​ប្រកួត​បាន​ត្រឹម​ ០-០​ ប៉ុណ្ណោះ​ ។​ គ្រូបង្វឹក​រូប​ នេះ​បាន​អះអាង​ថា​ បន្ទាប់​ពី​បញ្ចប់​ការ​ ប្រកួត​ក្នុង​តង់​ទី​១​ខ្ញុំ​ក៏​ណែនាំ​ទៅ​កូនក្រុម​ របស់ខ្ញុំ​ឱ្យ​ពួក​គេ​ព្យាយាម​រត់​ពី​ខាង​ ក្រោយខ្នង​ខ្សែការពារ​របស់​ក្រុម​ជម្រើស​ ជាតិ​កម្ពុជា​ដើម្បី​រក​ឱកាស​ទាត់​បាល់​ បញ្ចូល​ទី​ឱ្យ​ច្រើន​ ។​

​ដូច្នេះ​នៅ​តង់​ទី​២​ពួក​គេ​ធ្វើ​បាន​ល្អ​ វិញ​ហើយ​ខ្ញុំ​សន្យា​ថា​សម្រាប់​ការ​ប្រកួត​ លើក​ក្រោយៗ​ទៀត​ខ្ញុំ​នឹង​ព្យាយាម​ដាក់​ កីឡាករ​ល្អៗ​ដើម្បី​ពួក​គេ​រក​គ្រាប់​បាល់​ឱ្យ​បាន​ច្រើន​ជាង​នេះ​ ៕​

during the 2018 FIFA World Cup Qualifier match between Cambodia and Japan on November 17, 2015 in Phnom Penh, Cambodia.

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print