ចាប់​ប្ដី​ប្រពន្ធ​បញ្ជា​កូនៗ​ជះ​ទឹក​អាស៊ីត​ដាក់​គូ​ជម្លោះ​ខណៈ​ជន​រង​គ្រោះ​ខ្លាច​ដោះ​លែង​ម្ដងទៀត​

ចែករំលែក៖

​ខេត្ដតាកែវ​៖​ បុរស​ស្ដ្រី​២​នាក់​ប្ដី​ ប្រពន្ធ​ដែល​បាន​បញ្ជា​ឱ្យ​កូនៗ​ជះ​ទឹក​ អាស៊ីត​បណ្ដាល​ឱ្យ​ស្ដ្រី​ម្នាក់​រង​របួសធ្ងន់​និង​កុមារី​អាយុ​២​ឆ្នាំ​ម្នាក់​រង​របួសស្រាល​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដតាកែវ​ចាប់​បាន​ហើយ​ កាលពី​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

sew

​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ប្ដី​ ប្រពន្ធ​ដែល​សមត្ថកិច្ច​ចាប់​បាន​នោះ​ប្ដី​ ឈ្មោះ​ញ៉ែ​ ដេ​ង​ អាយុ​៥៦​ឆ្នាំ​ និង​ប្រពន្ធ​ ឈ្មោះ​ សេង​ គឹ​ម​លេង​ ហៅ​ស្រី​ អាយុ​ ៥៥​ឆ្នាំ​ ដែល​ត្រូវជា​ឪពុក​ម្ដាយ​របស់​នារី​ ដៃដល់​កំពុង​រត់គេច​ខ្លួន​ មាន​ទីលំនៅ​ក្នុង​ ភូមិ​កំពង់​ ឃុំ​ព្រះបាទ​ជាន់ជុំ​ ស្រុក​គិរីវង់​។​

​គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​១៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៤​ មាន​ករណី​ជះ​ទឹក​ អាស៊ីត​មួយ​បាន​កើតឡើង​នៅ​ផ្សារ​ទន្លាប់​ ស្រុក​គី​រី​វង់​ ខេត្ដតាកែវ​ បង្ក​ឡើង​ដោយ​ ជន​ដៃដល់​៤​នាក់​ឪពុក​ម្ដាយ​និង​កូន​២​នាក់​ បណ្ដាល​ឱ្យ​ស្ដ្រី​មាន​ផ្ទៃពោះ​២​ខែ​ម្នាក់​រង​ របួសធ្ងន់​និង​កូនស្រី​របស់​គាត់​អាយុ​២​ ឆ្នាំ​ម្នាក់​ទៀត​ក៏​រង​របួស​ដែរ​ ។​ បន្ទាប់​ ពី​កើតហេតុ​ជន​ដៃដល់​២​នាក់​បងប្អូន​បាន​ រត់គេច​ខ្លួន​ហើយ​តុលាការ​បាន​កោះហៅ​ឪពុក​ម្ដាយ​ជា​អ្នកបញ្ជា​ឱ្យ​កូន​ជា​អ្នក​ជះ​ ទឹក​អាស៊ីត​ចូល​បំភ្លឺ​ ។​ ប៉ុន្ដែ​ក្រោយមក​ អ្នក​ទាំង​២​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង​ ទិន​ សុចិ​ត្រា​ ដោះ​លែងឱ្យ​មាន​សេរីភាព​ ឡើង​វិញ​ ។​

​លោក​ លុយ​ សុ​វ​ណ្ណា​រ័​ត្ន​ ប្ដី​ស្ដ្រី​រង​ គ្រោះ​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ថា​ នគរបាល​ខេត្ដ​ តាកែវ​បាន​ចាប់ខ្លួន​ឪពុក​ម្ដាយ​២​នាក់​ នេះ​ហើយ​ ។​ បច្ចុប្បន្ន​ពួក​គេ​កំពុង​ឃុំខ្លួន​ ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ដតាកែវ​។​ លោក​ លុយ​ សុ​វ​ណ្ណា​រ័​ត្ន​ មានការ​ព្រួយ​ បារម្ភ​ខ្លាច​មានការ​ដោះ​លែង​ដូច​លើក​ មុន​ទៀត​ ។​

​លោក​ អ៊ុ​ក​ សំណាង​ ស្នងការ​ខេត្ដ​ តាកែវ​បាន​និយាយ​តាម​ទូរស័ព្ទ​ថា​ លោក​ ក៏​ទទួល​បាន​ដំណឹង​ពី​ការ​ចាប់ខ្លួន​នេះ​ដែរ​ តែ​ដូច​មិន​ទាន់​ច្បាស់​ ។​ ដូច្នេះ​លោក​ ពុំ​ ទាន់​អត្ថាធិប្បាយ​ឱ្យ​លម្អិត​នោះ​ទេ​ ។​

​លោក​ ទិន​ សុចិ​ត្រា​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​ខេត្ដតាកែវ​ធ្លាប់​បាន​ និយាយ​ថា​ លោក​បាន​សម្រេច​ចោទ​ ប្រកាន់​ជា​ផ្លូវការ​ទៅ​លើ​ជនល្មើស​២​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ករណី​ជះ​ទឹក​អាស៊ីត​ នៅ​ផ្សារ​ទន្លាប់​ ខេត្ដតាកែវ​ដែល​បណ្ដាល​ ឱ្យ​ស្ដ្រី​ម្នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ​និង​កូន​ ស្រី​អាយុ​២​ឆ្នាំ​រង​របួសស្រាល​ ។​ ជនល្មើស​ ទាំង​២​នាក់​បាន​រត់គេច​ខ្លួន​ ខណៈ​បច្ចុប្បន្ន​ សំណុំរឿង​នេះ​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​ របស់​ចៅក្រម​ស៊ើបសួរ​លោកស្រី​ អ៊ិ​ន​ ម៉ា​និត្យ​ ជា​អ្នកចាត់ការ​បន្ដ​តាម​នីតិវិធី​ តាម​រូបភាព​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​ ។​

​លោក​ ទិន​ សុចិ​ត្រា​ បាន​បញ្ជាក់​ថា​ ជន​ត្រូវ​ចោទ​ឈ្មោះ​ ដេ​ង​ ល​ក្ខិ​ណា​ ត្រូវ​ បាន​ចោទប្រកាន់​១​បទល្មើស​តាម​មាត្រា​ ២០​នៃ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ទឹក​អាស៊ីត​ ខ្លាំង​ ។​ ចំណែក​ជន​ត្រូវ​ចោទ​ឈ្មោះ​ ដេ​ង​ មាស​ ត្រូវ​បាន​ចោទប្រកាន់​ចំនួន​២​បទ​ ល្មើស​តាម​មាត្រា​២០​នៃ​ច្បាប់​ស្ដី​ពី​ការ​ គ្រប់គ្រង​ទឹក​អាស៊ីតខ្លាំង​និង​បទ​ហិង្សា​ ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​ មាត្រា​២១៨​ នៃ​ក្រមព្រហ្មទណ្ឌ​ ។​

​ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ មួ​ង​ ស្រី​មុំ​ បាន​ និយាយ​ទាំង​ទឹកភ្នែក​ថា​ គាត់​មានការ​ឈឺ​ ចាប់​ដោយសារ​មុខរបួស​ខ្លាំង​ណាស់​ចង់​តែ​ឱ្យ​គ្រូពេទ្យ​ចាក់​ថ្នាំ​ឱ្យ​ស្លាប់​តែ​ម្ដង​ទៅ​។​ ប៉ុន្ដែ​ដោយសារ​អាណិតកូន​តូច​ចេះ​តែ​ទ្រាំ​ រស់​ទាំង​ឈឺចាប់​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ ។​

​អាច​និយាយ​បាន​ថា​ ជា​ការ​អបអរ​ សាទរ​មួយ​ចំពោះ​នគរបាល​ខេត្ដតាកែវ​ ដែល​បាន​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ ។​ ប៉ុន្ដែ​ជន​ដៃដល់​២​នាក់​បង​ ប្អូន​ដែល​កំពុង​រត់គេច​ខ្លួន​គួរតែ​សមត្ថ​ កិច្ច​ព​ន្លឿ​ន​ការ​ចាប់ខ្លួន​បន្ថែម​ទៀត​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print