ជនសង្ស័យ​បី​នាក់​ចាក់​ប្លន់​ម៉ូតូ​ឃ្លី​កមួយ​គ្រឿង​មិន​បាន​សម្រេច​ តែ​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​

ចែករំលែក៖

​ភ្នំពេញ​៖​ យុវជន​ម្នាក់​បាន​រង​របួស​ចំ​ ក​ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ដោយសារ​តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៣​នាក់​ ធ្វើ​សកម្មភាព​ចាក់​ដោយ​កាំបិត​ចុង​ស្រូ​ច​ប្លន់​យក​ម៉ូតូ​ ខណៈ​ដែល​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​យក​ត្រី​ទៅ​ឱ្យ​មិត្តភក្តិ​របស់​ខ្លួន​ ។​

IMG-20151119-WA0005

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវ​បេតុង​ ស្ថិត​ក្នុង​សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ ។​ ​ជន​រង​គ្រោះ​មានឈ្មោះ​ សៅ​ បូ​រឹ​ន​ អាយុ​២៨​ឆ្នាំ​ ស្កាក់​នៅ​សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​បើ​តាម​សម្តី​រៀបរាប់​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​ឃ្លី​ច​តែ​ម្នាក់ឯង​ ព​ណ៍​ក្រហម​ គ្មាន​ស្លាក​លេខ​ ដោយ​ជិះ​ទៅ​យក​ត្រី​មួយ​ចំនួន​ទៅ​ឱ្យ​មិត្ត​ភក្ត្រ​របស់​ខ្លួន​ដើម្បី​ធ្វើ​ម្ហូប​ហូប​ នៅ​កន្លែង​កើតហេតុ​ ពេល​ជិះ​ម៉ូតូ​ចេញ​មក​វិញ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៣​នាក់​ បាន​មក​ស្ទាក់​នៅ​ពីមុខ​ម៉ូតូ​ដោយ​និយាយ​សំឡុត​ឱ្យ​គេ​ជូន​ទៅ​ផ្លូវ​ខាង​មុខ​ តែ​គេ​មិន​ព្រម​ពេល​នោះ​ពួក​គេ​ ក៏​បាន​វាយ​បំណង​យក​ម៉ូតូ​ ។​ ប្រភព​បន្ត​ថា​ ដោយសារ​តែ​គេ​មិន​ព្រម​ពួក​គេ​ក៏​បាន​ប្រតាយប្រតប់​គ្នា​ ហើយ​ជនសង្ស័យ​ម្នាក់​ក៏​បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ចំ​ក​ខ្លួន​តែ​ម្តង​ រួច​គេ​ស្រួច​ឆោឡោរ​ឡើង​បង្ក​ការ​ ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ដែល​នៅ​ក្បែរ​នោះ​ ហើយ​សមត្ថកិច្ច​ក៏​បាន​ចេញ​មក​អន្តរាគមន៍​ទើប​ពួក​គេ​គេច​ ខ្លួន​បាត់​អស់​តែ​ម្តង​ ។​

​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ ហើយ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ តែ​គេ​រង​របួសស្រាល​ប៉ុណ្ណោះ​ រួច​សមត្ថកិច្ច​នាំ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​ នៅ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយប៉ាក​ ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់​ក្រុម​ជនសង្ស័យ​ ។​

​សូម​បញ្ជាក់​ថា​ ក្រោយ​កើតហេតុ​បន្តិច​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​និយាយ​ថា​ មិនមែន​ជា​គេ​នោះ​ទេ​ គឺ​គេ​បានឃើញ​ជនសង្ស័យ​ម្នាក់​នោះ​ គ្រាន់តែ​ឈរ​ក្បែរ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ​ ៕​

IMG-20151119-WA0008IMG-20151119-WA0006IMG-20151119-WA0009IMG-20151119-WA0007

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print