ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឌ្រីមC125 មួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូ ហ្វីណូ ពីក្រោយពេញទំហឹងបណ្ដាលឲ្យបុរសអ្នកជិះម៉ូតូ ហ្វីណូ រងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៤៥នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមបណ្ដោយផ្លូវលេខ១៧៨ នៅចំណុចជាប់របងវត្តកោះ ស្ថិតក្នុងសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានបុរស់ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហ្វិណូ ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1CV-6292 មានឌុបស្ដ្រីម្នាក់និងក្មេងស្រីម្នាក់ ធ្វើដំណើរតាមបណ្ដោយលេខ១៧៨ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុមានបុរស់ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមC125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-0130 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿនបានមកបុកពីក្រោយពេញទំហឹងបណ្ដាលអោយដួលបោកទៅនិងថ្នល់រងរបួសបុរស់ដែលជិះម៉ូតូហ្វីណូធ្ងន់និងអ្នករួមដំណើររងរបួសស្រាល ។
ក្រោយកើតហេតុរថយន្ដសង្គ្រោះបន្ទាន់បានទៅដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមុន្ទីរពេទ្យ ចំណែកម្ចាស់ម៉ូតូឌ្រីមC125ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងរាំង។ រីឯម៉ូតូទាំងពីរគ្រឿងកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ៖ ព្រែកជ័យ