ហេតុការណ៍ផ្ទុះមួយបានកើតកើតឡើងនៅកណ្តាលទីក្រុង Yola ប្រទេសនីហ្សេរីយ៉ាភាគខាងជើង បណ្តាលឲ្យស្លាប់ និងរងរបួសច្រើននាក់ ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់រាយការណ៍ថា ស្លាប់មនុស្សជាង៣០នាក់ ។
ហេតុការណ៍បំផ្ទុះនេះបានកើតឡើងនៅក្នុងផ្សារដែលកំពុងមមាញឹក ខណៈដែលក្រុមអាជីវករបើកទ្វារដំណើរការលក់ដូរទំនិញរបស់ខ្លួន បន្ទាប់ពីបិទទ្វាររយៈពេលច្រើនថ្ងៃកន្លងមកនោះ ។
ប្រធានាធិតបីនីហ្សេរីយ៉ា លោក សMuhammadu Buhari បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Yola នោះកាលពី១៦ ខែវិច្ឆិកា ហើយបានប្រកាសថា ចលនាក្រុមឧទ្ទាមបូកូហារ៉ាម ជិតរលាយសាបសូន្យទៅវិញហើយ ។
ទីក្រុងយ៉ាងឡាបានកើតមានការវាយប្រហារគ្រាប់បែកសម្លាប់មនុស្ស២លើកនៅក្នុងឆ្នាំ២០១៥នេះ ។ ទីក្រុងនេះមានទីតាំងលាតសន្ធឹងស្ថិតនៅភាគខាងជើងរដ្ឋ Adamawa ដែលជារដ្ឋមួយទទួលរងការបំផ្លិចបំផ្លាញយ៉ាងហិនហោចពីក្រុមឧទ្ទាមបូកូហារ៉ាម ។
ក្រុមបូកូហារ៉ាមបានបង្កើតឡើងនៅក្នុងឆ្នាំ២០០២ ដែលគោលបំណងប្រឆាំងគឺប្រឆាំងទៅលើប្រព័ន្ធអប់រំតាមបែបលោកខាងលិច ។ ក្រុមបូកូហារ៉ាមយល់ឃើញថា ប្រព័ន្ធអប់រំ គឺត្រូវបោះបង់ចោលនៅក្នុងភាសា Hausa ។
នៅក្នុងឆ្នាំ២០០៩ រដ្ឋាភិបាលនីហ្សេរីយ៉ាបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងទៅលើក្រុមបូកូហារ៉ាម ។
មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ ភាគច្រើនពលរដ្ឋរស់នៅភាគឦសាននីហ្សេរីយ៉ា ។ មនុស្សរាប់រយនាក់ត្រូវចាប់ជំរិត ក្នុងនោះយ៉ាងតិច២០០សិស្សសាលា ។
ក្រុមបូកូហារ៉ាមបានចូលរួមចលនាដែលហៅថា រដ្ឋអិស្លាម (IS) ហើយនៅពេលបច្ចុប្បន្ននេះ ក្រុមបូកូហារ៉ាមបានហៅខ្លួនថា ជាក្រុមរដ្ឋអិស្លាមនៅខេត្តអាហ្វ្រិកភាគខាងលិច
ក្រុមបូកូហារ៉ាមបានដណ្តើមកាន់កាប់ទឹកដីភាគច្រើននៅភាគឦសាន នីហ្សេរីយ៉ា ហើយបានប្រកាសបង្កើតជារដ្ឋកាលីផេត ។
កងកម្លាំងក្នុងតំបន់បានធ្វើប្រតិបត្តិការដណ្តើមបានដែនដីភាគច្រើនមកវិញនៅក្នុងឆ្នាំ២០១៥ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត