មណ្ឌលគិរីៈគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡែនឌ័រ នឹងម៉ូតូធ្វើឲ្យស្ត្រីជាប្រពន្ធតៃកុងបើកបរម៉ូតូស្លាប់ខណៈទៅដល់មន្ទីពេទ្យ នៅថ្ងៃទី១៨ខែកក្កឆ្នាំ២០១៨នៅវេលាម៉ោង១៥និង៣០នាទី នៅចំណុចផ្លូ៧៦ខាង លើផ្លូវបំបែកដាក់ដាំប្រហែល៥០សិបម៉ែត្រស្ថិតភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ខេត្តមណ្ឌលគិរី ។
ប្រភពនៅកន្លែងកើតហេតុបាននិយាយថា រណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូក្នុងដំណើរ បញ្រ្ចាស់ទិសគ្នា ក្នុងល្បើនលឿនមិនបានប្រយ័ត្នក៍ជ្រុលទៅបុកនឹងម៉ូតូជីះគ្នាពីអ្នកប្តីប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងុនខណៈទៅដល់មន្ទីពេទ្យ បានដាច់ខ្យល់ស្លាប់តែម្តង ។ ចំណែកអ្នកបើកបររថយន្តឈ្មោះ មាន សុខសំណាង ភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែ រស់ភូមិចំការតែ សង្កាត់ស្ពានមាន ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រថយន្តម៉ាកហាយឡែនឌ័រពាក់ស្លាកលេខ ភ្នំពេញ 2AC 7726 (អ្នកបើករថយន្តរត់គិចខ្លួនបាត់)។
ជនរងគ្រោះអ្នកបើកម៉ូតូ ឈ្មោះប្រុង ផើល ភេទប្រុសអាយុ៤៨ឆ្នាំជនជាតិ ព្នង រស់នៅភូមិពូទ្រូ យុំសែនមនោរម្យស្រុកអូរាំងខេត្តមណ្ឌលគិរី ម៉ូតូម៉ាកសេរូស គ្មានផ្លាកលេខ (រងរបួសធ្ងងបាក់ជើងខាងស្តាំ ចំនួន០២កំណាត់)អ្នករួមដំណើរត្រូវជាប្រពន្ធ អ្នកបើកបរម៉ូតូឈ្មោះញើច ឃ្វើច អាយុ៣៦ឆ្នាំជនជាតិ
ព្នងត្រូវជាប្រពន្ធអ្នកបើកបរម៉ូតូរងរបួសធ្ងន់ពេលបញ្ចូនមកដល់ មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីបានស្លាប់នៅវេលាម៉ោង១៨និង០០នាទី។សាកសពបានប្រគល់អោយទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នសពស្ត្រីជាប្រពន្ធត្រូវបានក្រុមគ្រួសារ ដឹកយកមកធ្វើបុណ្យតាមប្រពៃណីជនជាតិដើម ជនរងគ្រោះជាប្តីត្រូវបាន សំរាកព្យាបាលនៅមន្ទីរពេទ្យខេត្ត រឺឯវត្ថុតាងយកមករក្សាទុកនៅអធិការក្រុងសែនមនោរម្យ កសាងសំណុំរឿងបញ្ចូនទៅតុលាការខេត្ត ដើម្បីរកមុខតៃកុងរថយន្តមកដោះដោះស្រាយតាមច្បាប់ ៕ដោយ!មាស សុផាត