រថយន្តហាយឡែនឌ័របើកបុករះរថយន្តនិងកង់បីរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់សង្ស័យស្រវឹងបានបើករថយន្តហាយឡែនឌ័រមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុករថយន្តកូរូលាពីក្រោយដែលចតស្ងៀមរុញទៅបុកកង់បីpassap បណ្តាលអោយរងការខូចខាតយ៉ាងដំណំ។ 
ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១៩​ខែកក្កដា​ឆ្នាំ២០១៨​ នៅចំណុចមុខមន្ទីរពេទ្យចុងសុីង​ តាមបណ្តោយផ្លូវមុន្នីរ៉េត​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយនមតម៉ាកកូរូលា​ ពណ៍ខ្មៅ​ ពាក់ស្លាក លេខភ្នំពេញ2K 4005 បានបើកមកឈប់នៅជិតនិងមន្ទីរពេទ្យចុងសុីងអែមនិងចញ្ចើមផ្លូវទិសដៅពីត្បូងទៅជើងហើយម្ចាស់ចុះទៅទិញpizza បាត់ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រពណ៍ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2I 8280 ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េតក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុកនិងរថយន្តកូរូលាពីក្រោយពេញទំហឹងហើយរុញទៅបុកនិងកង់បីpassapp មួយគ្រឿងទៀតរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួស។
ភ្លាមៗនោះម្ចាស់រថយន្តបង្កបានចុះពីលើរថ យន្តហើយគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅជំនាញ មកស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតា​មច្បាប់៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print