បុរសជនជាតិចិនបើរថយន្តបុកម៉ូតូអូសជិត៣០ម៉ែត្ររបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖​  បុរសជនជាតិចិនម្នាក់បើករថយន្តទាំងស្រវឹងក្នុងល្បឿនលឿនខណះមកដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលបុកម៉ូតូហុងដាឌ្រីមសង់ពីចំហៀងពេញទំហឹងអូសជាង៣០ម៉ែត្របណ្តាលអោយរងរបួសធ្ងន់២នាក់។ 
ហេតុការណ៍​នេះបានកើតឡើងកាលពីវលាម៉ោង១២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ខែកក្កដា​ឆ្នាំ២០១៨​ នៅចំណុចស្តុបអាគារ៤២ជាន់​ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី២​ ខណ្ឌចំការមន​ ជាប់ព្រុំប្រទល់និង​ សង្កាត់វាលវង់​ ខណ្ឌ៧មករា។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹង ថា​ មុនពេលកើតហេតុគេបានឃើញយុវជន២ នាក់ជិះម៉ូតូម៉ាកហុងដា​ឌ្រីមសង់​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខក្រចេះ1E 4487 ធ្វើដំណើរតាមបណ្តោយផ្លូវព្រសីហនុ​ ក្នុងទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់ តែមានរថយន្តម៉ាកហាយឡែនឌ័រ​ ពណ៍ស្លែ​ ពាក់ស្លាកលេខភ្នំពេញ2AR 5563 បើកបរដោយបុរសម្នាក់ជាជនជាតិចិនទាំងស្ថានភាពស្រវឹង​ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស​ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដោយមិនបានបន្ថយល្បឿនក៏ជ្រុលបុកម៉ូតូ ពីំហៀងពេញទំហឹងហើយអូសម៉ូតូជាប់ក្រោមរថយន្តជាង៣០ម៉ែត្រទើបជប់ធ្វើអោយអ្នកជិះម៉ូតូរងរបួសធ្ងន់​ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។ ភ្លាមនោះជនរងគ្រោះក៏ត្រូវបានរថន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុនិងឃាត់ម្ចាស់រថយន្តប្រគល់អោយជំនាញ់ដោយសារតែចំណុចកើតហេតុស្ថិតនៅខាងទឹកដីខណ្ឌ៧មករាទើបប្រគល់អោយជំនាញនិងធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករជធានៅភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print