ខេត្តព្រះសីហនុ៖ ជនជាតិចិនជាកម្មកសំណង់ម្នាក់ ត្រូវបានមិត្តភ័ត្រ និង ប្រជាពលរដ្ឋអះអាង ថា ត្រូវទឹករលកអូសចូលទឹកជ្រៅបណ្តា លអោយបាត់ខ្លួន នាល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ នៅចំនុចកន្ទុយនាគ ក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ក្រោយពីបានចុះងូតទឹកលេងជាមួយមិ ត្តភ័ត្រ០៤នាក់ផ្សេងទៀត។យោងតា មប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្ លែងកើតហេតុ បានអះអាងថា នៅថ្ងៃទី១៩ ខែកក្ដដា វេលាម៉ោង១៨.៣០នាទី នៅចំនុចកន្ទុយនាគ មានករណីជនជាតិចិនម្នាក់ ភេទប្រុស បានត្រូវទឹករលកអូសចូលទឹកជ្រៅបណ្ តាលអោយបាត់ខ្លួន។តាមការឆ្លើយបំ ភ្លឺរបស់មិត្តភ័ក្រ ជនរងគ្រោះនៅក្នុងហេតុការណ៍បានរៀ បរាប់ថា នៅវេលាម៉ោងខាងលើ មានជនជាតិចិនមួយក្រុម មានគ្នា ៥នាក់ បានចុះមកលេងទឹកនៅ ឆ្នេរកន្ទុយនាគ មួយសន្ទុះក្រោយមកមានចិនម្នាក់ បានរសាត់ទៅឆ្ងាយពីក្រុមចំងាយប្ រហែល ៣ម៉ែត្រ ត្រូវបានទឹករលកអូសចូលកន្លែងទឹ កជ្រៅ។ឃើញដូចនោះ ក៏នាំគ្នារត់រកពោងទៅជួយ តែមិនដល់មួយនាទីផងក៏បាត់ខ្លួន។
ក្រោយមកកំលាំងនគរបា លប្រចាំការតំបន់នោះបានទំនាក់ទំ នងជាមួយក្រុមម៉ូតូទឹកចំនួន២គ្រឿ ង មានគ្នា៤នាក់ បានរុករកទីតាំងដែលជនរងលង់ទឹកនោះ ក៏ពុំបានរកឃើញ។
គួរំលឹកផងដែរថា នៅតាមបណ្តោយឆ្នេរមួយចំនួន នាដើមឆ្នាំនេះ គឺទើបតែមានការបាត់ខ្លួនជនជាតិចិ នម្នាក់តែប៉ុណ្ណោះ ព្រោះកន្លងមកក្រុមសមត្ថកិច្ចបា នជួយសង្គ្រោះបានទាន់ពេលជាច្រើ នលើក ក្នុងករណីលង់ទឹកនេះ ខណៈពេលកាលពីឆ្នាំមុនមានមនុស្សបា ត់បង់ជីវិត ដោយលង់ទឹកនេះ មិនក្រោម១០នាក់នោះទេ។ដូចនេះបងប្ អូនប្រជាពលរដ្ឋ និង ភ្ញៀវទេស ចរណ៍ដែលមកកំសាន្ត គួរតែមានការប្រុងប្រយ័ត្ននៅពេ លចុះលេងទឹកម្តងៗនៅពេលមានរលកធំៗ៕ ឆ្លាម សមុទ្រ