ចោរឆក់ទូរស័ព្ទបានសម្រេច២នាក់ត្រូវសមត្ថ កិច្ចនគរបាលខណ្ឌចំការមនឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវបាននគរបាលប៉ុសិ៍នគរបាលរដ្ឋបាលទួលទំពូង១ សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន ឃាត់បានក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទមួយគ្រឿងម៉ាក I Phone X បានសម្រេច។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ជាង០៨យប់ ថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយា សាធ ឆ្នាំចសំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៨នខែកក្កដា ឆ្នាំ២០១៨ នៅមុខផ្ទះលេខ ៤១ តាមផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៨ ស្ថិតក្នុងសង្កាតើទួលទំពូង១ ខណ្ឌចំការមន។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនទី១ ឈ្មោះ សុង ចូវ អាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះគ្មានលេខ ម្តុំកោះនរា តាមបណ្ដោយផ្លូវបេតុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យទី២ ឈ្មោះ កែវ ដួងពេជ្យ អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ប្រភពពត៌មានពីលោក នាយប៉ុស្តិ៍ទួលទំពូង២ បានប្រាប់អោយដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះបានដើចេញពីផ្ទះគោលបំណងទៅផ្សារទិញអីវ៉ាន នៅផ្សារទួលទំពូង ខណៈមក ដល់ចំណុចកើតហេតុមុខផ្ទះលេខ៤១ ក៏មាន ជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HC-2411 ធ្វើដំណើតាមបណ្ដោយផ្លូវលេខ១៥៥ ក្នុងទិសដៅពីត្បូងទៅជើង បានជិះមកពីក្រោយ ធ្វើសកម្មភាពឆក់ទូរស័ព្ទមួយគ្រឿងម៉ាក I Phone X ពណ៌ស បានសម្រេចតែដួលម៉ូតូក៏ត្រូវនគរបាលប៉ុស្តិ៍ទួលទំពូង២ឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បីសួរនាំ។ ចំណែកទូរស័ព្ទរបស់ជនរងគ្រោះត្រូវបានជនសង្ស័យបោះចោលបាត់។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបាននគរ បាលប៉ុស្តិ៍ទួលទំពូង២ សួរនាំ និង កសាង ស៉ំណ៉ំរឿងបញ្ជូនខ្លួនអៅអធិកានគរបាលខណ្ឌចំការមនចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print