សមត្ថកិច្ចឃាត់ខ្លួនបុរសសង្ស័យម្នាក់ ពាក់ពន្ធ័និងករណីប៉ុនប៉ងរំលោភមិនបានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង : សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ខណះដែលលួចស្រឡាញ់នារីម្នាក់ទប់អារម្មណ៏មិនបានឡើងផ្ទះគេប៉ងចាប់រំលោភ តែមិនបានសម្រេចកាលពីចន្លោះម៉ោង៨យប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅអង្គតាមោគឃុំប្រសូត្រស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានបង្ហើបអោយកាសែតនគរវត្តដឹងថាបុរសកំហូចជនសង្ស័យខាងលើមានឈ្មោះ ទិត្យ ថែ អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រស់នៅក្នុងភូមិអង្គតាមោគឃុំប្រសូត្រស្រុកស្វាយទាបខេត្តស្វាយរៀង។

ប្រភពបន្តថាចំណែកនារីរងគ្រោះ មានឈ្មោះ ស្រីនីម អាយុ២០ឆ្នាំមុខរបរកសិកររស់នៅក្បែភូមិឃុំផ្ទះជនសង្ស័យ ។

បើតាមនារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងជាង៨យប់ ពេលដែលរូបនាងកំពុងតែគេងលក់ ដោយមកធ្វើការរោងចក្រអស់កម្លាំងនិងងងុយដេកខ្លាំងពេកក៏ស្រាប់តែឮសូរសំឡេងមនុស្សទាញបើកមុងរបស់នាង ព្រមទាំងមានធំខ្លិនបារីផង ទើបស្ទុះក្រោកឡើង ហើយស្រែកឆោឡោហៅម្តាយដែលសម្រាកនៅក្រោមផ្ទះឲ្យជួយ។

ក្រោយទទួលបណ្តឹងពីនារីរងគ្រោះ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍មូលដ្ឋាន បានចុះទៅធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនឈ្មោះ ទិត្យ ថែ មកសាកសួរ រួចបានឃាត់ខ្លួនបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅវេលារសៀលថ្ងៃទី១៩ ខែកក្កដានេះ។

នៅចំពោះមុខសមត្ថកិច្ច ជនស្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជានប៉ុនប៉ងរំលោភទៅលើនារីរងគ្រោះនោះពិតមែន ដោយសារខ្លួនលួចស្រឡាញ់នាងតាំងពីយូរណាស់មកហើយ តែគ្មានប្រាក់ដើម្បីចូលស្តីដណ្តឹង។

បន្ទាប់ពីសាកសួររួចសមត្ថកិច្ចបានបញ្ជូនជនសង្ស័យបានប្រគល់ទៅអោយនគរបាលការិយាល័យជំនាញ កំពុងចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print