ផ្លូវថ្នល់លេខ១០ត្រង់ចំណុចភូមិកំពង់ត្រាចឃុំកំពង់ត្រាចស្រុករមាសហែកក្លាយទៅជាជង្ហុកពិបាកក្នុងការធ្វើដំណើរឆ្លងកាត់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្លូវថ្នល់លេខ១០ត្រង់ចំណុចភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែកក្លាយទៅជាជង្ហុកជ្រៅមានភក់ល្បាប់រអិលពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំងដោយសារតែរថយន្តធុនយក្សដឹកស្រូវដឹកគ្រឿងសំណង់និងដឹកដីខ្សាច់ថ្ម លើសទម្ងន់បានបំផ្លាញផ្លូវអស់រយៈពេលជាងមួយខែមកហើយពុំទាន់មានអាជ្ញាធរមានសមត្ថកិច្ចណាចេញមកទប់ស្កាត់ឬដោះស្រាយឡើយ ។

20151118_084950

ប្រជាពលរដ្ឋរស់នៅឃុំកំពង់ត្រាច ស្រុករមាសហែកសុំអំពាវនាវដល់អាជ្ញាធរមូលដ្ឋានស្រុករមាសហែកមេត្តាជួយអន្តរាគមន៍ចាក់ដីជួសជុលផ្លូវលេខ១០ត្រង់ចំណុចភូមិកំពង់ត្រាចឲ្យប្រជាពលរដ្ឋសិស្សានុសិស្សបានធ្វើដំណើរទៅរៀននិងទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យបានស្រួល ។

ប្រជាពលរដ្ឋបានឲ្យដឹងថាចាប់តាំងមានភ្លៀងធ្លាក់ញឹកញាប់មកផ្លូនថ្នល់លេខ១០នៅចំណុចភូមិកំពង់ត្រាចនេះរងការខូចខាតយ៉ាងដំណំ
ដោយសារមានរថយន្តយីឌុបភ្លៅប្រាំ ធុនយក្សដឹកស្រូវចាប់ពី៣០តោនឡើងទៅចរាចរណ៍ទាំងយប់ទាំងថ្ងៃ ហើយក៏មានរថយន្តដឹកឈើឆ្លងកាត់ដែរនិងរថយន្តដឹកគ្រឿងសំណង់ខ្សាច់ថ្ម ទើបបណ្តាលឲ្យស្រុតខូចផ្លូវអស់ក្លាយជារណ្តៅដក់ទឹកនិងភក់ល្បាប់រអិលពិបាកការធ្វើដំណើរយ៉ាងខ្លាំងជាពិសេសពេលមានស្ត្រីឆ្លងទន្លេនៅពេលយប់ត្រូវសង្គ្រោះបន្ទាន់និងក្មេងជិះកង់ម៉ូតូទៅសាលារៀនខណៈដែលមន្ត្រីនគរបាលវិញស្រុកវិញឃើញដាក់កម្លាំងឃាត់រថយន្តដឹកស្រូវទាំងនោះហើយមិនដឹងថាចាប់ផាកពិនយ័ឬគ្រាន់តែចាប់ឲ្យបង់ប្រាក់ដាក់ហោបៅឬក៏ចែកគ្នាដាក់ហោប៉ៅ ។

ពាក់ពន្ធ័និងករណីនេះលោក សំសំអុល អធិការនៃអធិការដ្ឋាននគរបាលស្រុករមាសហែកបានបំភ្លឺថាគឺសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករមាសហែកបានដាក់កម្លាំងចុះត្រួតពិនិត្យយានយន្តតែប៉ុណ្ណោះដោយត្រួតពិនិត្យដូចជា រកបណ្ណ័បើកបរ ពិនិត្យឈៀក(សៀវភៅត្រួតពិនិត្យបច្ចេកទេសយានយន្ត)និងពិនិត្យការធ្វើអជីវកម្ម ដោយមិនបានដាក់កុងត្រូលយកប្រាក់ដូការចោទប្រកាន់នោះឡើយ ។

លោកអធិការបន្តថាហើយចំពោះផ្លូវនេះលោកពេញជាអភិបាលស្រុករមាសហែកបានដាក់គម្រោងស្នើសុំជួសជុលក្រាលក្រួសក្រហមហើយលោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តក៏បានរៀបចំជួសជុលនិងដាក់លូបណ្តោះទឹកបណ្ដើរៗផងដែរ ៕

20151118_112201 20151118_111815 20151118_112033

ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print