ខេត្ដរតនគិរី៖ រថយន្ដសាំយ៉ុងមួយ គ្រឿងដឹកឈើប្រណីតឆ្ពោះទៅប្រទេស វៀតណាមបែកកង់មុខខាងឆ្វេងរេចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់់ចូលចំ ការដំឡូងមីបណ្ដាលឱ្យមនុស្សពីនាក់រង របួសធ្ងន់។
ហេតុការណ៏នេះបានកើត ឡើងនៅវេលាម៉ោងប្រហែលជាង២នឹង៣០នាទីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ លើផ្លូវជាតិលេខ៧៨ ត្រង់ ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញៃ ស្រុកអូរ យ៉ាដាវ។
តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្ដដឹកឈើក្រឡាប់នោះ ម៉ាកសាំយ៉ុងព៌ណសំបកឪឡឹកគ្មានស្លាកលេខហើយពេលកើតហេតុភ្លាមៗនោះ គេឃើញពេលដែលរថយន្ដក្រឡាប់ ចេញមកសុទ្ធតែឈើប្រណីតប្រភេទធ្នុងជាច្រើនដុំហើយត្រូវបានគេយករថយន្ដ ផ្សេងទៀតមកដឹកជំលៀសឈើទាំងនោះ ចេញអស់ភ្លាមៗផងដែរ ។ នៅកន្លែង កើតហេតុគេឃើញមុខលោកនាយរង ប៉ុស្ដិ៍ដែលគេស្គាល់ថាឈ្មោះ អិត សឿន បានចេញមករារាំងអ្នកកាសែតមិនឱ្យ ថតនិងយកព័ត៌មាននេះផងដែរធ្វើឱ្យ មានការរិះគន់ថាប្រហែលជាលោក នាយរងប៉ុស្ដិ៍រូបនោះភ័យខ្លាចកាសែត ផ្សាយទៅប៉ះពាល់ដល់ផលប្រយោជន៍ របស់គាត់ព្រោះរថយន្ដដែលដឹកឈើ គ្រប់ប្រភេទតែងតែបង់លុយឱ្យលោក មិនដែលរំលងឡើយ ។ ការដែលគេ សង្ស័យបែបនេះព្រោះដូចជាករណីខាង លើនេះស្រាប់តែលោកមេប៉ុស្ដិ៍ចេញមុខមករារាំងកាងបទល្មើសនិងទុកពេលឱ្យ ជំលៀសឈើប្រណីតនោះចេញអស់មិនបង្ក្រាប ។
នាយរងប៉ុស្ដិ៍ឃុំប៉ក់ញ៉ៃលោក អិត សឿន អ្នកយកព័ត៌មាននគរវត្ដមិនអាច សុំការពន្យល់បានទេខណៈមានការរិះគន់ថា លោកមិនបង្ក្រាបរឹបអូសឈើខុស ច្បាប់បែរជាទុកពេលឱ្យបក្ខពួកឈ្មួញដឹក ឈើរំដោះយកឈើចេញពីកន្លែងកើត ហេតុទៅវិញ។
នៅកន្លែងកើតហេតុការណ៍ខាងលើ ត្រូវបានគេបង្ហើបថា មានមនុស្សពីនាក់ ត្រូវជាម្ដាយនិងកូនប្រុសជាអ្នកបើកបរ រងរបួសធ្ងន់និងជាប្រពន្ធកូនរបស់មន្ដ្រីសមត្ដកិច្ចមួយរូបមិនបានបញ្ចេញឈ្មោះនោះទេហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម ។
សាក្សីនៅកន្លែងកើតហេតុបាន និយាយថា រថយន្ដដឹកឈើខាងលើនេះ នៅមុនពេលកើតហេតុបានធ្វើដំណើរពិ លិចមកកើតហើយមកដល់ចំណុចកើត ហេតុក៏ស្រាប់តែបែកកង់មុខខាងឆ្វេង រួទរេចង្កូតក្រឡាប់ធ្លាក់ផ្លូវខ្ទាតចេញឈើ តែម្ដង។ ពេលនោះគេបានឃើញមនុស្ស ២នាក់គៀបជាប់នៅក្នុងរថយន្ដបន្ទាប់ មកត្រូវបានប្រជាពលរដ្ឋនិងកម្លា*ំង សមត្ថកិច្ចនៅទីនោះជួយគាស់និងហៅ រថយន្ដសង្គ្រោះពីក្រុងបានលុងដឹកឆ្លង ទៅប្រទេសវៀតណាមដើម្បីព្យាបាល។
តាមប្រភពពីសមត្ថកិច្ចឱ្យដឹងដែរ ថា រថយន្ដសាំយ៉ុងដែលដឹកឈើប្រណីត រួចក្រឡាប់ខាងលើនេះត្រូវបាននគរ បាលឃុំប៉ក់ញ៉ៃស្ទូចយកទៅរក្សាទុកនៅ ប៉ុស្ដិ៍ ប៉ុន្ដែការដោះស្រាយយ៉ាងណានោះ គេនៅពុំទាន់ដឹងនៅឡើយ ៕
ដោយ៖ អ៊ុច សាវុទ្ធ